ជីវិតកម្សាន្ដ
អតីត “ក្មេងស្រីស្អាតជាងគេលើលោក” ក្លាយជាសេដ្ឋីនីក្នុងវ័យ ១៧ឆ្នាំ
តារាម៉ូដែលជនជាតិរុស្ស៊ី Kristina Pimenova ដែលធ្លាប់ជាប់ឈ្មោះជា “ក្មេងស្រីស្អាតបំផុតក្នុងពិភពលោក” កាលពីប៉ុន្មានឆ្នាំមុន ពេលនេះកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីល្បាញ និងបានក្លាយជាសេដ្ឋីនីក្នុងវ័យត្រឹមតែ ១៧ឆ្នាំ។

កាលពី ៨ឆ្នាំមុន Kristina Pimenova ធ្លាប់បង្កភាពល្បីល្បាញស្ទើរពាសពេញពិភពលោក ក្រោយពេលនាងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង។ ដោយសារសម្រស់ដ៏ស្រស់ស្អាតប្រៀបដូចទេពធីតា Kristina ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងម៉ាកយីហោនានា ដាក់រហ័ស្សនាមថា “កុមារីម៉ូដែលស្រស់ស្អាតបំផុតលើលោក” ហើយតាំងពីពេលនោះ នាងបានក្លាយជាតារាបង្ហាញម៉ូដដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងជាមុខសញ្ញានៃម៉ាកយីហោល្បីៗលំដាប់អន្តរជាតិ ។

បន្ទាប់ពីបង្ហាញខ្លួន Kristina អាចរកប្រាក់ចំណូលបានខ្ពស់កប់ពពក ពីការដើរម៉ូដឱ្យម៉ាកសម្លៀកបំពាក់កុមាររុស្ស៊ី។ មិនតែប៉ុណ្ណោះអាយុត្រឹមតែ ៩ឆ្នាំ នាងបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Vogue ដ៏ល្បីល្បាញថ្នាក់ពិភពលោកបាត់ទៅហើយ។

នៅឆ្នាំ២០១៥ Kristina ត្រូវបានម្តាយនាំទៅកាន់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីតាំងលំនៅ ហើយវាជំរុញនាងឱ្យឆក់បានឱកាសការងារពីវិស័យហ្វេសស្សិនបន្ថែមទៀត។ មកដល់សហរដ្ឋអាមេរិក នាងនៅតែរក្សាតំណែងជា “កុមារីម៉ូដែលស្រស់ស្អាតបំផុតលើលោក” ដដែល ហើយបន្តលេចមុខក្នុងវិស័យម៉ូដជាហូរហែ។ នៅឆ្នាំ២០១៦ ភាពយន្តឯកសារនិយាយអំពីខ្សែជីវិត Kristina Pimenova ត្រូវបានបង្ហាញនៅលើប៉ុស្តិ៍ RTL ដែលវាជួយរកចំណូលទ្វេដងឱ្យនាង។

យ៉ាងណាមិញ មួយរយៈក្រោយមក Kristina ហាក់មានភាពឯកជនជាងមុន ដោយមិនសូវលេចមុខលើវិថីសិល្បៈទៀតទេ ដែលគេដឹងថានៅពេលនោះនាងផ្តោតសំខាន់លើការសិក្សា។
បច្ចុប្បន្ន “តារាម៉ូដែលវ័យក្មេងដែលស្អាតជាងគេលើលោក” រូបនេះ ឈានចូលវ័យ ១៧ឆ្នាំ ចំណែកសម្រស់របស់នាងហាក់ប្រែប្រួលច្រើន ប៉ុន្តែនៅតែស្រស់ស្អាត និងទាក់ទាញដូចមុន ជាពិសេសឆ្នាំនេះ នាងមានទ្រព្យសម្បត្តិកាន់កាប់ប្រមាណ ២៤៥លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីវ័យក្មេង នៅក្នុងវិស័យម៉ូដ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះជន្មទើបតែ ៧វស្សា ព្រះនាងម្ចាស់ប្រទេសវេលស៍ ក្លាយជាក្មេងស្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក
ចុចអាន៖ ក្រោយបញ្ចាំងចប់ ២១ឆ្នាំ តួស្រីរឿង “Harry Potter” ពេលនេះក្លាយជាសេដ្ឋីនីវ័យក្មេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


