ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ចិន នឹងទទួលបានប្រយោជន៍ ពេល រុស្ស៊ី កំណត់តម្លៃប្រេង
រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយនៅថ្ងៃចន្ទនេះថា ការទិញប្រេងរបស់ចិនពីរុស្ស៊ី គឺស្របទាំងស្រុងជាមួយផែនការរបស់ប្រទេសលោកខាងលិច ក្នុងការរក្សាប្រេងឆៅរបស់រុស្ស៊ីនៅលើទីផ្សារពិភពលោក ។
នៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលី អ្នកស្រី Yellen ថ្លែងប្រាប់អ្នកកាសែតថា ការទិញប្រេងនេះ ចិន នឹងទទួលបានអត្ថប្រយោជន៍ពីយន្តការកំណត់តម្លៃថ្មីដែលនឹងត្រូវដាក់កំណត់ក្នុងខែធ្នូខាងមុខ ។
ម្យ៉ាងទៀត ក្រៅពីចិន ប្រទេសផ្សេងៗដែលទិញប្រេងរុស្ស៊ី នឹងមានអានុភាពបន្ថែមទៀតដើម្បីចរចាតម្លៃទិញក្នុងកម្រិតទាប ។
ទន្ទឹមនោះ អ្នកស្រីបញ្ជាក់ថា នៅពេលតម្លៃប្រេងបានកំណត់ នោះ ចិន ឥណ្ឌា និងប្រទេសផ្សេងៗដែលទិញប្រេងពី ចិន សុទ្ធតែទទួលបានប្រយោជន៍ទាំងអស់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Reuters
ចុចអាន ៖ លោក Zelensky នឹងអនុញ្ញាតឲ្យថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ G20 នៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


