KPT+
សារធាតុ ៥ យ៉ាងក្នុងគ្រឿងសម្អាង ហាមស្ត្រីមានគភ៌ប្រើប្រាស់
ការប្រើប្រាស់គ្រឿងសម្អាងត្រូវប្រុងប្រយ័ត្នព្រោះវាអាចប៉ះពាល់សុខភាព ជាពិសេសស្ត្រីមានគភ៌ ។ ដូច្នេះមិត្តនារីគប្បីជៀសវាងសារធាតុ ៥ យ៉ាងនេះមុនប្រើផលិតផលអ្វីមួយ ៖

១. ជាតិសំណ
ជាតិសំណភាគច្រើនប្រើក្នុងគ្រឿងសម្អាងគ្រប់ប្រភេទ ហើយសារធាតុនេះអាចបំពុលប៉ះពាល់ដល់ការវិវត្តន៍ប្រព័ន្ធសរសៃប្រសាទកូនក្នុងផ្ទៃ ។ យោងតាមការសិក្សាបានឲ្យដឹងថា វាជាមូលហេតុមួយបង្កឲ្យរលូតរាប់លានករណី និងបញ្ហាផ្សេងៗដូចជា កើតមកមិនគ្រប់ទម្ងន់ ឬខូចរូបរាងពីកំណើតជាដើម ។
២. ជាតិទ្រីក្លូសាន
សារធាតុទ្រីក្លូសាន (Triclosan) រួមជាមួយ ទ្រីក្លូកាបែន (Triclocarban) មាននៅក្នុងពពួកសាប៊ូសម្លាប់មេរោគ ថ្នាំដុសធ្មេញ និងផលិតផលប្រឆាំងបាក់តេរីជាច្រើនទៀត ។ សារធាតុគីមីនេះអាចទៅរំខានដល់ដំណើរការអ័រម៉ូនធ្វើមេតាបូលីសក្នុងរាងកាយយើង ធ្វើឲ្យកូនប្រឈមនឹងជំងឺប្រព័ន្ធអង់ដូគ្រីន ក៏ដូចជាភាពមិនប្រក្រតីផ្លូវចិត្ត និងកើតមកមិនគ្រប់ទម្ងន់ផងដែរ ។ ការសិក្សានៅឆ្នាំ ២០១០ បង្ហាញថា ប៉ះពាល់សារធាតុទ្រីក្លូសានមុនពេលសម្រាលអាចប៉ះពាល់ដល់ការលូតលាស់របស់ទារក ។

៣. ប៉ារ៉ាបែន
ប៉ារ៉ាបែន (Parabens) ជាសារធាតុគីមីសម្រាប់រក្សាគុណភាពឲ្យបានយូរ និងប្រើជាទូទៅក្នុងផលិតផលគ្រឿងសម្អាងច្រើនជាង ៩០ ភាគរយឯណោះ ។ លើសពីនេះប៉ារ៉ាបែនអាចរំខានដល់ដំណើរការប្រព័ន្ធអង់ដូគ្រីន ធ្វើឲ្យអ័រម៉ូនម៉ាក់ៗកំពុងពពោះគ្មានតុល្យភាព ហើយប៉ះពាល់ដល់ការវិវត្តន៍របស់ទារកក្នុងផ្ទៃ ។
៤. អាស៊ីដ Salicylic
អាស៊ីដ Salicylic ត្រូវគេចាត់ទុកជាសារធាតុអាចបង្កជំងឺមហារីក ។ ទោះបីសារធាតុ BHA តិចជាង ២ ភាគរយមានសុវត្ថិភាពក៏ដោយ តែអ្នកជំនាញណែនាំឲ្យស្ត្រីកំពុងពពោះបកមកប្រើសារធាតុ AHA ជំនួសវិញ ។
៥- សារធាតុ Retinol និងពពួកសារធាតុក្លាយពី Retinol
សារធាតុ Retinol និង Retinyl palmitate ត្រូវគេប្រើច្រើនជាងគេក្នុងគ្រឿងសម្អាង ព្រោះមានប្រសិទ្ធភាពបំបាត់ស្នាម និងភាពជ្រីវជ្រួញ ។ ក្រៅពីគុណប្រយោជន៍ ការប្រើប្រាស់សារធាតុ Retinol អាចធ្វើ កូនខូចរូបរាងពីកំណើត និងពុលថ្លើម បើសិនប្រើវាលើសកំណត់ ។

ក្រៅពីផលិតផលកែច្នៃ ម៉ាក់ៗគួរណាតែជ្រើសរើសរបស់ធម្មជាតិដូចជា ពន្លៃ រមៀត កាហ្វេ ប្រេងដូង មកប្រើប្រាស់វិញកក់ក្ដៅចិត្តជាង ថែមទាំងមិនបង្កហានិភ័យដល់ទារកជាទីទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន ៖ សារធាតុ ៥ យ៉ាងក្នុងគ្រឿងសម្អាងហាមស្ត្រីមានគភ៌ប្រើប្រាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


