ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ខ្ចីដៃ អ៊ុយក្រែន ធ្វើសង្គ្រាមជាមួយ រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងប៊ែរឡាំងលោក Sergey Nechaev បានអះអាងថា ប្រទេសអាល្លឺម៉ង់កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយរុស្ស៊ី ហើយបានខ្ចីដៃអ៊ុយក្រែនធ្វើសង្គ្រាមប្រូកស៊ីដើម្បីបំផ្លាញយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ ។

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយកាសែត Izvestia, លោក Nechaev បាននិយាយថា អាល្លឺម៉ង់នឹងផ្តល់យន្តហោះចម្បាំងដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយក៏កំពុងផ្គត់ផ្គង់ជំនួយបែបនេះឥតឈប់ឈរផងដែរ បើទោះបីជាអធិការបតីលោក Olaf Scholz បាននិយាយម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះថា មិនមានគម្រោងធ្វើដូច្នេះក៏ដោយ ។
អ្នកការទូតរូបនេះបញ្ជាក់ទៀតថា រដ្ឋាភិបាលអាល្លឺម៉ង់បានឆ្លងកាត់ ‘បន្ទាត់ក្រហម’ ជាយូរយារណាស់មកហើយ ដើម្បីបំផ្លាញយុទ្ធសាស្ត្ររបស់រុស្ស៊ី ជាពិសេសគឺការផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ កាំភ្លើងយន្ត ជើងទម្របាញ់រ៉ុកកែត និងកាំភ្លើងការពារដែនអាកាសជាដើម ។

រដ្ឋាភិបាលអាល្លឺម៉ង់ស្ថិតក្នុងចំណោមអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែនក្នុងសហភាពអឺរ៉ុប អំឡុងពេលមានជម្លោះជាមួយរុស្ស៊ី ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានចំណាយប្រាក់ចំនួន ២.២ ពាន់លានដុល្លារលើជំនួយយោធាដល់ទីក្រុងកៀវកាលពីឆ្នាំមុន ហើយក៏នឹងផ្ដល់ប្រាក់បន្ថែមចំនួន ២.៤ ពាន់លានដុល្លារទៀតនៅឆ្នាំ ២០២៣ ខណៈនៅឆ្នាំនេះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានសន្យារួចហើយថា នឹងផ្គត់ផ្គង់រថក្រោះប្រយុទ្ធខ្លារខិន Leopard 2 ចំនួន ១៨ គ្រឿង និងរថពាសដែកធុន Marder ចំនួន ៤០ គ្រឿងដល់ទីក្រុងកៀវ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីបានបដិសេធជាយូរមកហើយនូវការផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន ពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដោយអះអាងថា ទង្វើបែបនេះគឺដើម្បីពន្យារការប្រយុទ្ធ ជាពិសេសនឹងធ្វើឲ្យបណ្ដាប្រទេសលោកខាងលិចទាំងនេះក្លាយជាភាគីជម្លោះជាមួយរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រកាសគ្រប់គ្រងទីក្រុង Bakhmut បាន ៨០ ភាគរយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


