ជីវិតកម្សាន្ដ
តួឯកស្រីរឿង “F4កូរ៉េ” ចាញ់ក្ដីរឿងបណ្ដឹង ត្រូវបង់ប្រាក់រាប់លានដុល្លារឲ្យផលិតកម្ម
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េរាយការណ៍ថា តារាសម្ដែង Goo Hye Sun ទទួលរងការបរាជ័យផ្លូវច្បាប់ក្នុងសំណុំរឿងរបស់នាងប្រឆាំងនឹងអតីតភ្នាក់ងារគឺ HB Entertainment ទាក់ទងនឹងថ្លៃសម្ដែងដែលខាងផលិតកម្មមិនបានបង់ប្រាក់។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ តុលាការក្រុងសេអ៊ូលបានច្រានចោលពាក្យបណ្ដឹងរបស់ Ku Hye Sun ដែលទាមទារការខូចខាតដល់ក្រុមហ៊ុន HB Entertainment ហើយសម្រេចប្រឆាំងនឹងដើមបណ្តឹងវិញ។
យ៉ាងណាមិញ កាលពីឆ្នាំ ២០១៨ ស្វាមីរបស់នាង Ahn Jae Hyun បានចុះហត្ថលេខាជាមួយគ្នាដោយស្រមៃមើលភាពជាដៃគូដ៏រឹងមាំក្នុងនាមជាភ្នាក់ងាររួមគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១៩ Ku Hye Sun និង Ahn Jae Hyun បានលែងលះគ្នាដែលបង្កឲ្យមានជម្លោះរវាងនាងនិងផលិតកម្ម HB ។ Goo Hye Sun បានសម្តែងការមិនពេញចិត្ត ដោយចោទប្រកាន់ថាទីភ្នាក់ងារនេះផ្តល់អាទិភាពដល់ការងាររបស់អតីតស្វាមីប៉ុណ្ណោះ។ ទើបនាងសម្រេចបញ្ចប់កិច្ចសន្យាផ្ដាច់មុខតែម្ដង។
ចំណុចសំខាន់នៃការឈ្លោះប្រកែកគ្នាបានកើតឡើងទាក់ទងនឹងប៉ុស្តិ៍ YouTube ជាមួយ Goo Hye Sun និង HB Entertainment ។ ប៉ុស្តិ៍ YouTube របស់ Goo Hye Sun ត្រូវបានបង្កើតឡើងនិងដំណើរការក្រោមកិច្ចសន្យា ជាមួយនឹងការចំណាយយ៉ាងច្រើន និងវីដេអូជាក់ស្តែងត្រូវបានផលិត ខណៈការបញ្ចប់កិច្ចសន្យានាំឲ្យមានការខ្វែងគំនិតគ្នាលើការចំណាយ និងការរក្សាសិទ្ធិ។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលពាណិជ្ជកម្មកូរ៉េបានសម្រេចថា Goo Hye Sun ត្រូវតែសងការខូចខាតចំនួន ៣៥ លានវ៉ុន (២៧,៣៣៧ដុល្លារ) ទៅឲ្យក្រុមហ៊ុន HB Entertainment ដែលត្រូវបានបណ្តាក់ទុនក្នុងការអភិវឌ្ឍន៍ប៉ុស្តិ៍ YouTube ។ ប៉ុន្តែនាងបានព្យាយាមជំទាស់សុពលភាពនៃសេចក្តីសម្រេចរបស់មជ្ឈត្តកម្មតាមរយៈពាក្យសុំបន្ថែម ប៉ុន្តែទីបំផុតវាត្រូវបានបដិសេធ ដោយទទួលបានការយល់ព្រមចុងក្រោយពីតុលាការកំពូល។
ក្រោយមក Ku Hye Sun បានដាក់ពាក្យបណ្តឹងបន្ថែមសម្រាប់ការរក្សាសិទ្ធិនៃការផលិតឡើងវិញ និងការចែកចាយ ប៉ុន្តែតុលាការបានបដិសេធការទាមទាររបស់នាង ដោយទទួលស្គាល់ការរក្សាសិទ្ធិរបស់ HB Entertainment។ ទីបំផុត ជម្លោះរវាងតារាសម្ដែងដែលកើតចេញពីការលែងលះរបស់ Goo Hye Sun និង Ahn Jae Hyun ហាក់បានបញ្ចប់ដោយដោយការចាញ់ក្ដី៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េល្បីៗជាច្រើន ចូលរួមទស្សនាការប្រគំតន្ត្រី របស់ Bruno Mars
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


