ជីវិតកម្សាន្ដ
លោកគ្រូ នូ ស៊ឹប កត់សម្គាល់ ៥ ចំណុច បឺត សំរេច ជាកូនលោក ស៊ិន ស៊ីសាមុត ៨០ ភាគរយ
ជាការពិតបន្ទាប់ពីអតីតកីឡាករលោក បឺត សំរេច ដែលបានអះអាងថាជាកូនប្រុសបង្កើតអធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត បើគិតមកទល់ពេលនេះ នៅមិនទាន់មានភាពរសាយនៅឡើយទេ ព្រោះនេះជាមន្ទិលសម្រាប់មហាជន ខណៈការពិតមិនទាន់បញ្ជាក់ច្បាស់ផងនោះ។

ដំណឹងដ៏រសើបដែលលោក បឺត សំរេច បានទម្លាយរឿងកប់ទុកក្នុងចិត្តជាយូរឆ្នាំមកហើយ ដោយអះអាងថាជាកូនប្រុសរបស់លោកតា ស៊ិន ស៊ីសាមុត នោះ កន្លងមកបានក្លាយជាប្រធានបទ ពេញនិយមសម្រាប់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ជជែកវែករកការពិត។ ក្នុងនោះក៏មានមតិមួយចំនួនយល់ថា លោក បឺត សំរេច ស្រដៀងនឹងលោកតា ស៊ិន ស៊ី សាមុត ចំណែកខ្លះទៀតជំរុញឲ្យមានការពិនិត្យ DNA ផងដែរ។

តាមរយៈរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះដែរ ក្រឡេកមកមើលតារាចម្រៀងលោកគ្រូ នូ ស៊ឹប បានថ្លែងប្រាប់ឲ្យដឹងតាមទូរស័ព្ទថា បន្ទាប់ពីបានដឹងរឿងរ៉ាវលោក បឺត សំរេច ហៅ សាមុត ពីរ ចេញមុខអះអាងថាជាកូនបង្កើតអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នោះ តាមការរៀបរាប់របស់ សំរេច លោកជឿជាក់ដល់ទៅ ៨០ ភាគរយ រឿងមួយនេះគឺជាការពិត។

បើតាមការបញ្ជាក់របស់តារាចម្រៀងជើងចាស់លោក នូ ស៊ឹប បាននិយាយថា «លោក បឺត សំរេច បានព្យាយាមលាក់រឿងនេះអស់រយៈពេល ៤៦ ឆ្នាំ ទៅហើយ ព្រោះតែខ្លួនគិតថាជាកូនឥតខាន់ស្លា កូនលួចលាក់របស់លោកតា ស៊ីន ស៊ីសាមុត ហើយគ្នាបានដឹងរឿងនេះពីបងស្រីម្ដាយដែលចិញ្ចឹមលោកតាំងពីតូច ដែលការចេញមុខរបស់ បឺត សំរេច នាពេលនេះ គ្នាក៏គ្មានចង់បានអ្វីក្រៅពីចង់ឲ្យទស្សនិកជនបានដឹងរឿងពិតមួយនេះដែរ»។

ជាមួយគ្នានេះ លោកគ្រូ នូ ស៊ឹប ក៏បានមើលឃើញថា មានហេតុផលចំនួន ៥ ចំណុច ដែលអាចបញ្ជាក់ថា បឺត សំរេច គឺជាកូនលោកតា ស៊ីន ស៊ីសាមុត ដោយក្នុងនោះរួមមាន ៖ ១.ត្រេមុខ,២.បបូរមាត់ ,៣.ធ្មេញ ,ទី៤.ថ្ពាល់ និង ៥.ស្លឹកត្រចៀក ដែលលោកថា ស្រដៀងគ្នាទៅនឹងលោក ស៊ិន ស៊ីសាមុត ផងដែរ។ ចំណែកឯសំឡេងរបស់ បឺត សំរេច វិញ លោកគ្រូ នូ ស៊ឹប យល់ថា គេប្រើប្រាស់ចុងដង្ហើម ប្រអប់មាត់ និងដង្ហើមច្រៀង ត្រូវតាមបច្ចេកទេស តែមិនមែនថាកូនត្រូវតែមានសំឡេងដូចឪពុកនោះទេ។

គួរបញ្ជាក់ថា ថ្មីៗនេះ អតីតកីឡាករលោក បឺត សំរេច បានទម្លាយយ៉ាងភ្ញាក់ផ្អើលថា រូបលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។ ដំណឹងភ្ញាក់ផ្អើលនេះ ស្របពេលលោក ប៊ឺត សំរេច បានចេញមុខបញ្ជាក់នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ។

នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីចម្រៀងគ្រួសារខ្មែរ លោក បឺត សំរេច បាននិយាយថា លោកគឺជាកូនប្រុសបង្កើតរបស់លោកតា ស៊ិន ស៊ីសាមុត ដែលមានម្ដាយជាអ្នករបាំព្រះរាជទ្រព្យនាសម័យមុន និងជាគ្រូពេទ្យប្រចាំនៅខេត្តកំពង់ឆ្នាំង។ តាមលោក បឺត សំរេច បានបញ្ជាក់ថា លោកបានដឹងរឿងរ៉ាវខាងលើនេះឡើងតាមរយៈការរៀបរាប់ប្រាប់ពីសំណាក់ម្ដាយចិញ្ចឹមរបស់លោកដែលនិយាយអំពីរឿងនេះ(កូនបង្កើតលោកតា ស៊ិន ស៊ីសាមុត)៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


