កីឡា
ភ្នំពេញក្រោនក្រសោបយកពានទាំងអស់ចាប់តាំងពីក្រុមហ៊ុន CLP បង្កើតឡើង
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រមូលយកពានរង្វាន់ផ្លូវការទាំងអស់ចាប់តាំងពីក្រុមហ៊ុន Cambodian Premier League (CPL) ត្រូវបានបង្កើតឡើងដើម្បីពានរង្វាន់ឲ្យកាន់តែមានលក្ខណៈស្តងដា និងអាជីពនៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីក្រុមហ៊ុន CPL ត្រូវបានបង្កើតឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានពានរង្វាន់ផ្លូវការចំនួន៦គឺភ្នំពេញក្រោនបានឈ្នះខេមបូឌានព្រីមៀរលីគ២រដូវកាលជាប់គ្នា ឈ្នះជើងឯកខេមបូឌានលីគខាប់២រដូវកាលជាប់គ្នា និងឈ្នះជើងឯកខេមបូឌានស៊ុបភើបខាប់២ដូវកាលជាប់គ្នា។

ភ្នំពេញក្រោនបានឈ្នះវិសាខាដោយលទ្ធផល ២-១ ដើម្បីឈ្នះជើងឯកខេមបូឌានលីគខាប់ លើកទី១ ឆ្នាំ២០២២ និងបានឈ្នះណាហ្គាវើលដ៏ដោយប៉េណាល់ទីកាត់សេចក្តីដើម្បីឈ្នះ ខេមបូឌានលីគខាប់ លើកទី២ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្រុមជើងឯកលីគកំពូលកម្ពុជាពីររដូវកាលចុងក្រោយបានយកឈ្នះវិសាខាដោយលទ្ធផល ២-១ ដើម្បីទទួលបានជើងឯកខេមបូឌានស៊ុបភើខាប់ លើកទី១ ឆ្នាំ២០២២ និងឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់ លើកទី២ ឆ្នាំ២០២៣ តាមរយៈជ័យជម្នះលើវិសាខា ២-១ ទៀត។
តាមរយៈសមិទ្ធផលទាំងនេះ ភ្នំពេញក្រោនកំពុងក្លាយជាក្លិបដែលទទួលបានជោគជ័យខ្លាំងបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ។
ពានរង្វាន់ទាំង៦របស់ភ្នំពេញក្រោន
- ជើងឯកខេមបូឌានព្រីមៀរលីគ ២០២១
- ជើងឯកខេមបូឌានព្រីមៀរលីគ ២០២២
- ជើងឯកខេមបូឌានលីគខាប់ ២០២២
- ជើងឯកខេមបូឌានលីគខាប់ ២០២៣
- ជើងឯកខេមបូឌានស៊ុបភើខាប់ ២០២២
- ជើងឯកខេមបូឌានស៊ុបភើខាប់ ២០២៣


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


