KPT+
តើ គ្រូបំបៅ យោលអង្រឹង ឬមើលកូនបណ្ដើរ បង្រៀនបណ្ដើរ ខុសវិន័យសាលា ឬទេ?
ទន្ទឹមពេលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងពង្រឹងគុណភាពបង្រៀន និងរៀន ឱ្យកាន់តែប្រសើរជាបន្តបន្ទាប់ បច្ចុប្បន្នមហាជននៅឃើញមាន គ្រូបង្រៀនដែលមានកូនតូច បានយកកូនតាមខ្លួន ជួនដាក់កូនក្នុងរទះទារក ឬអង្រឹង បំបៅកូន ក្នុងថ្នាក់រៀន ឬជួនដាក់កូនគេងលើតុគ្រូ ហើយបន្តបង្រៀនសិស្សានុសិស្សានុសិស្ស។

ការណ៍នេះ ធ្វើឱ្យមានទស្សនៈ ២ លើកឡើងថា ទី១ គ្រូបង្រៀន មិនគួរយកកូនតូចមកសាលា ឬខណៈកំពុងបំពេញការងារទេ ទន្ទឹមពេលអាចនាំបញ្ហាប៉ះពាល់ដល់សុខភាពកូន ទាំងក្នុងពេលកំពុងធ្វើដំណើរតាមផ្លូវ និងពេលបង្រៀន ហើយក៏អាចប៉ះពាល់ដល់ពេលវេលា ឬគុណភាពបង្រៀនសិស្សានុសិស្សផងដែរ។ ជាមួយគ្នានេះ ទស្សនៈមួយទៀត លើកឡើងថា គួរតែសរសើរលោកគ្រូ ពិសេសអ្នកគ្រូ ទោះមានកូនតូចក្នុងបន្ទុក ក៏នៅតែមិនបោះបង់តួនាទី នៅតែខំបំពេញភារកិច្ច មកបង្រៀនសិស្សានុសិស្ស ខណៈសាលាខ្លះ មិនមានគ្រូបង្រៀនគ្រប់គ្រាន់ ចំណែកការមានកូននេះ គឺជាច្បាប់ធម្មជាតិ សឹងតែមានគ្រប់គូស្វាមីភរិយា។

ស្របទៅនឹងហេតុការណ៍ និងការលើកឡើងរវាងទស្សនៈ២ ផ្ទុយគ្នានេះ តើគ្រូបង្រៀនយកកូនតូចមកបង្រៀន ប៉ះពាល់វិន័យសាលា ឬទេ?

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ “កម្ពុជាថ្មី” ថា ការអនុវត្តបែបនេះ ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់បុគ្គលិកអប់រំ មិនប្រាសចាកពី ១. ច្បាប់ស្តីពីការអប់រំ ២. ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និង ៣. បទបញ្ជផ្ទៃក្នុងសាលារៀន ទេ។

កន្លងមក រដ្ឋាភិបាលបានដាក់គោលដៅបង្កើនការបំបៅកូនដោយទឹកដោះម្ដាយចាប់ពីកុមារសូន្យអាយុ ដល់ ៦ខែ ឱ្យបាន ៨០ភាគរយ នៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែសព្វថ្ងៃការអនុវត្តជាក់ស្ដែង បានតែ ៥១ភាគរយ ប៉ុណ្ណោះ។
យោងតាមរបាយការណ៍បឋមរបស់ អង្គការអង្គេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បង្ហាញថា កុមារប្រមាណ ៥ម៉ឺននាក់ នៅកម្ពុជា បានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ (SAM) មិនបានព្យាបាល ដោយបន្ថែមបន្ទុក នៃជំងឺ និងការស្លាប់នៅក្នុងចំនួនប្រជាជនអាយុក្រោម ៥ឆ្នាំ និងបណ្ដាលឱ្យការលូតលាស់របស់កុមារនៅមានកម្រិត។ ក្នុងឆ្នាំ២០២១-២០២២ កុមារស្គមស្គាំងនៅកម្ពុជាប្រមាណ ១០ភាគរយប៉ុណ្ណោះ ដែលត្រូវបានទទួលការព្យាបាល។

បទបញ្ញត្តិស្តីពីការឈប់សំរាកលំហែមាតុភាព បានចែងថា ស្រ្តីជានិយោជិកមានសិទ្ធិទទួលការសំរាកលំហែមាតុភាពរយៈពេល ៩០ថ្ងៃ។ ក្នុងកំឡុងពេល ២ខែដំបូងដែលគាត់ត្រលប់ទៅធ្វើការវិញ គាត់ត្រូវធ្វើការងារណាដែលស្រាលៗតែប៉ុណ្ណោះ។ និយោជកត្រូវបានហាមឃាត់ក្នុងការបញ្ឈប់និយោជិកជាស្រ្តីក្នុងពេលដែលនិយោជិកកំពុងសម្រាកលំហែមាតុភាព ឬមុនពេលដែលនិយោជិកសម្រាកលំហែមាតុភាព៕
សូមរង់ចាំអានព័ត៌មានពាក់ព័ន្ធបន្ត៖ តើក្រសួងអប់រំ មានគោលជំហរដូចម្ដេចចំពោះ ច្បាប់ចង់បង្កើនការឈប់ នៃការលំហែមាតុភាព?
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


