ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ដាក់គុកតារាចម្រៀងហ៊ីបហបម្នាក់ ២០ឆ្នាំ ព្រោះរិះគន់ លោក មីន អ៊ុងឡាំង ថា អសមត្ថភាព
តារាចម្រៀងហ៊ីបហបមីយ៉ាន់ម៉ាម្នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទរិះគន់យោធាមីយ៉ាន់ម៉ា ។ នេះបើតាមការឲ្យដឹងពីសមាជិកគ្រួសាររបស់គាត់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។
ប្រភពដដែលបន្តថា ការផ្តន្ទាទោសប្រឆាំងនឹងលោក Byu Har ហាក់ដូចជាធ្ងន់ធ្ងរពេកចំពោះតារាល្បីមួយរូបពីបទរិះគន់មេដឹកនាំយោធា លោក មីន អ៊ុងឡាំង ដែលធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១។

តារាចម្រៀងហ៊ីបហបអាយុ៣៨ឆ្នាំរូបនេះ ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួននៅផ្ទះរបស់ខ្លួនក្នុងទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីរូបគេ រិះគន់មេដឹកនាំយោធា លោក មីន អ៊ុងឡាំង និងរិះគន់រដ្ឋមន្ត្រីក្រសួងថាមពលអគ្គិសនី នៅក្នុងការឡាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានចោទលោក មីន អ៊ុងឡាំង និងរដ្ឋមន្ត្រីក្រសួងថាមពលអគ្គិសនីថា គ្មានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ដល់ទីក្រុងយ៉ាំងហ្គោន។
នៅក្នុងការឡាយនោះ Byu Har បានហៅលោក មីន អ៊ុងឡាំង ថា៖ “អសមត្ថភាព” និងហៅរដ្ឋមន្ត្រីថាមពលអគ្គិសនីថា ជាមនុស្សល្ងង់ ដោយនិយាយថា ការគ្រប់គ្រងអគ្គិសនីក្នុងសម័យរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី គឺល្អប្រសើរជាងនេះ”។

៥ថ្ងៃក្រោយការចាប់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសថា Byu Har គឺត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានការបះបោរ និងផ្សព្វផ្សាយឃោសនាដែលអាចបំផ្លាញដល់ស្ថិរភាពជាតិ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានការដាច់ភ្លើងជាយូរយារមកហើយ ហើយរឿងនេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងខែមីនា រហូតដល់ដើមខែមិថុនា ឆ្នាំ២០២៣ ដោយរដ្ឋបានផ្តាច់ភ្លើងនៅក្នុងទីក្រុងយ៉ាំងហ្គោនជារៀងរាល់ ៨ ម៉ោងក្នុងមួយថ្ងៃ ដើម្បីសន្សំសំចៃថាមពលអគ្គិសនី៕
អត្ថបទ៖ គង់ សំអាន
ប្រភព៖ Dailynews
ចុចអាន៖ លោក មីន អ៊ុងឡាំង ទៅ រុស្ស៊ី ម្ដងទៀត តែមិនមែនផ្ដោតលើកិច្ចពិភាក្សាយោធាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


