ព័ត៌មានជាតិ
UNICEF៖ វិបត្តិផ្លូវចិត្ត នៅតែជាបញ្ហាធំមួយដែលគួរយកចិត្តទុកដាក់
នៅទូទាំងសកលលោក អត្តឃាត ជាមូលហេតុនាំមុខគេទីបួននៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ ឆ្នាំ។ យោងតាមយូនីសេហ្វ ក្មេងជំទង់ម្នាក់ក្នុងចំណោម ៧នាក់ ដែលមានអាយុពី ១០ ទៅ ១៩ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្ត។ ហេតុនេះ វិបត្តិផ្លូវចិត្ត នៅតែជាបញ្ហាធំមួយដែលគួរយកចិត្តទុកដាក់ ពិសេសស សុខភាពផ្លូវចិត្តរបស់កុមារ ក្មេងជំទង់ និងយុវជននៅកម្ពុជា។

អង្គការយូនីសេហ្វ និងUNFPA បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលប្តេជ្ញាយ៉ាងពេញលេញ ដើម្បីផ្តល់ការថែទាំសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ដល់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេស។ យ៉ាងណាមិញ វិបត្តិផ្លូវចិត្ត ឬការថប់បារម្ភ មិនគួរជាបញ្ហាសុខភាពសាធារណៈតែមួយនោះទេ ប៉ុន្តែ គួរតែត្រូវបានគេទទួលស្គាល់ថា ជាក្តីបារម្ភរបស់សង្គមមួយ ព្រោះវិបត្តិនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងបំផុតមកលើកុមារ ក្មេងជំទង់ និងយុវជន ដែលគេមិនធ្លាប់បានជួបប្រទះនាពេលកន្លងមក។

បើតាមយូនីសេហ្វ នៅក្នុងឆ្នាំ២០២២ មនុស្សយ៉ាងតិច ៨៧៣នាក់ បានស្លាប់ដោយសារការធ្វើអត្តឃាត ដែលភាគច្រើនមានអាយុចន្លោះពី ១៥ ទៅ ១៩ឆ្នាំ ។ ប្រជាជនកម្ពុជាប្រមាណកន្លះលាននាក់ ទទួលរងផលប៉ះពាល់ដោយវិបត្តិបាក់ទឹកចិត្ត ឬការថប់បារម្ភ ដែលជាកត្តារួមចំណែកដ៏ធំចំពោះការធ្វើអត្តឃាត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺប្រមាណ ៥៨ភាគរយនៃសិស្សនៅថ្នាក់មធ្យមសិក្សា បានរាយការណ៍ឱ្យដឹងថា បានទទួលរងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់ចំនួនមួយករណី បន្ទាប់ពីមានការបិទសាលាយ៉ាងយូរដោយសារតែជំងឺកូវីដ-១៩។
ជំងឺរាតត្បាតជាសកលនេះ បានធ្វើឱ្យគ្រួសារជិតកន្លះលានធ្លាក់ខ្លួនក្នុងភាពក្រីក្រ ដោយធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ ហើយករណីរំលោភបំពាន និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រកើនឡើងកាន់តែច្រើន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺកុមារ និងក្មេងជំទង់ប្រមាណ ៤០ភាគរយ បានទទួលរងអំពើហិង្សា និងការបំពានផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការរំលោភបំពានផ្លូវភេទ និងការគំរាមកំហែងផងដែរ ។

គួរជម្រាបដែរថា កុមារជាច្រើនក្នុងពិភពលោក និងក្មេងជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃក៏ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយសារតែវិបត្តិអាកាសធាតុដែលមនុស្សជំនាន់មុនបន្សល់ទុកឱ្យពួកគេ ដែលអាចធ្វើឱ្យពួកគេគ្មានទីពឹង ឬងាយរងគ្រោះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


