KPT+
តើប្រទេសណាមួយដែលមានពលរដ្ឋឆ្លាតជាងគេបង្អស់ក្នុងលោក? អាមេរិក?ចិន?អត់ទេ…
ទាំងនេះ គឺជាចំណាត់ប្រទេសដែលមានពលរដ្ឋឆ្លាតជាងគេរបស់ពិភពលោក វាស់តាមសមត្ថភាពខួរក្បាល។ លោក Rachel Dicker និពន្ធនាយករងសារព័ត៌មាន The USnews បានវាយតម្លៃក្នុងបទវិភាគមួយ កាលពីខែកញ្ញាឆ្នាំ ២០១៩ ថា របាយការណ៍ពិភពលោកដែលគិតលើពលរដ្ឋប្រកបដោយទេពកោសល្យបំផុត បានទៅលើប្រទេសប្រទេសហ្វាំងឡង់ បន្ទាប់មកគឺប្រទេសស៊ុយអែត និងទីបីចក្រភពអង់គ្លេស។

Mensa (high IQ society) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ជាក្រុមដែលសិក្សាទិន្នន័យ IQ ដើម្បីសិក្សាអំពីសង្គមមនុស្សភ្លឺស្វាងពេញដោយសមាជិកភាពដែលរសជាមួយកម្រិត IQ ខ្ពស់។
យោងតាមនេះ សព្វថ្ងៃមានមនុស្សដែលផ្ទុក IQ ល្អក្នុងលំដាប់កំពូលតែប្រមាណ ២% នៃចំនួនប្រជាជនសរុបលើផែនដី ពួកគេជាក្រុមមនុស្សភាគតិច។
ការស្រាវជ្រាវនេះ បានប្រើការធ្វើតេស្តក្នុងកម្រិតសាកល្បងខុសពីគ្នាទៅតាមប្រទេសនីមួយៗ។ ឧទាហរណ៍ថ្លៃឈ្នួលរបស់ប្រទេសហ្វាំងឡង់ក្នុងការធ្វើតេស្តត្រួតពិនិត្យចូលទៅក្នុង Mensa គឺ ៤០ អឺរ៉ូ (ប្រហែល ៤៥ ដុល្លារ) ថ្លៃឈ្នួលដើម្បីទទួលបានការវាយតម្លៃតេស្តគឺ ៤០ អឺរ៉ូផ្សេងទៀត ហើយថ្លៃសមាជិកភាពប្រចាំឆ្នាំគឺ ៤០ អឺរ៉ូ។
ផ្ទុយទៅវិញថ្លៃអៀរឡង់ដើម្បីបានធ្វើតេស្តគឺ ៣០ អឺរ៉ូ បើត្រួតពិនិត្យ ១៤ អឺរ៉ូ បើមិនដូច្នោះទេ ១២ អឺរ៉ូសម្រាប់ថ្លៃវាយតម្លៃការធ្វើតេស្ត ចាស់និង ៦០ អឺរ៉ូសម្រាប់ថ្លៃសមាជិកភាពប្រចាំឆ្នាំ។

លើសពីនេះទៀត មានតែប្រទេសចំនួន ៥១ នៅឡើយដែលអាចធ្វើតេស្តនេះទៅរួច មានន័យថា ក្នុងចំណោម ១៩៦ (តាមពិត ១៩៥ បើប្រសិនបើកោះតៃវ៉ាន់មិនទាន់បានឯករាជ្រត្រូវបានរួមបញ្ចូល) ។
ក្នុងចំណោមទំាង ៥១ នោះគេក៏បានចាត់ប្រទេសដែលឆ្លាតជាងគេទាំង ១០ យោងទៅតាមទិន្នន័យខ្លួនថា៖
១. ហ្វាំងឡង់ ២. ស៊ុយអែត ៣. ចក្រភពអង់គ្លេស ៤. ហូឡង់ ៥. ដាណឺម៉ាក ៦. អៀរឡង់ ៧. ន័រវែស ៨. លុចសំបួ ៩ សាធារណរដ្ឋឆែក ១០. ក្រូអាត ។
អត់មានអាស៊ីអីមួយទេ!
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ខ្សែរាជវង្សដែលបាននិពន្ធសៀវភៅទស្សនវិជ្ជាបន្សល់តមកជំនាន់ក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


