កីឡា
ភ្នំពេញក្រោនចប់ភារកិច្ច AFC Cup ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន
ក្រុមភ្នំពេញក្រោនបានបញ្ចប់ភារកិច្ចរបស់ខ្លួនត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Cup ឆ្នាំ២០២៣-២៤ ប្រចាំតំបន់អាស៊ាន បន្ទាប់ពីចាញ់ក្រុមខ្លាំងអូស្ត្រាលី Central Coast Mariners ដោយលទ្ធផល ៤-០ នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ភ្នំពេញក្រោនធ្វើបានយ៉ាងល្អក្នុងពានរង្វាន់ AFC Cup ក្នុងដំណើរយ៉ាងវែងឆ្ងាយតាំងពីវគ្គជម្រុះបឋមរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងតំបន់អាស៊ាន។
ការប្រកួតវគ្គទី១ ភ្នំពេញក្រោនមិនអាចបង្កើតល្អណាមួយក្នុងការស៊ុតសំដៅទីគូប្រកួតបានទេ។ ផ្ទុយទៅវិញត្រូវបានក្រុម Central Coast Mariners បើកការនាំមុខ ១-០ នៅនាទី៣៧ ស៊ុតបញ្ចូលដោយកីឡាករ Jing Reec។ នៅវគ្គទី២ ក្រុមម្ចាស់ផ្ទះនៅតែបន្តសម្រុក និងព្យាយាមបង្កើតឱកាសជាច្រើន។ នាទី៧២ រកបានគ្រាប់បាល់ទី២ នាទី៧៨រកបានគ្រាប់ទី៣ និងនាទី៩០+៥ រកបានគ្រាប់ទី៤ ដោយកីឡាករអង់គ្លេស Ryan Edmondson ដែលទើបប្តូរចូលរកបាន៣គ្រាប់ម្នាក់ឯង។
ក្រុម Central Coast Mariners បានឡើងទៅជួបក្រុមអូស្ត្រាលីជាមួយគ្នាគឺ Macarthur FC វគ្គផ្ដាច់ព្រ័ត្រ AFC Cup ប្រចាំតំបន់អាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ស្របពេល ភ្នំពេញក្រោន ជាក្លិបតំណាងកម្ពុជា និង ក្រុម Sabah មកពីម៉ាឡេស៊ី ធ្លាក់ត្រឹមវគ្គពាក់ព្រ័ត្រនៅទឹកដីប្រទេសអូស្រ្ដាលីដូចគ្នា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


