កីឡា
ល្ងាចនេះ មឿន សុខហ៊ុច ប៉ះ ឡុង សំណាង ជើងឯកឃីកបុកស៊ីងថ្នាក់ជាតិ
ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ២០២៤ចាប់ផ្តើមនៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះហើយដោយថ្ងៃទី១នេះមានការប្រកួតចំនួន១៧គូ។

ការប៉ះគ្នារវាងជើងខ្លាំងគុនខ្មែរ មឿន សុខហ៊ុច និង ឡុង សំណាង ជាជំនួបគួរឲ្យចាប់អារម្មណ៍ជាងគេសម្រាប់វិញ្ញាសា K-1 ទម្ងន់៦៥គីឡូក្រាម។ កីឡាករទាំងពីរសុទ្ធតែជាកីឡាករមានបទពិសោធក្រាស់ដូចគ្នាសម្រាប់ការប្រកួតគុនខ្មែរ ប៉ុន្តែបើនិយាយពីការប្រកួតឃីកបុកស៊ីងប្រហែលជាមិនច្រើនដូចគ្នា។
សម្រាប់១គូទៀតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមគឺកីឡាករ ត្រាក់ សួន និង យួន វ៉ាន់ស៊ីង ដែលជាកីឡាករថ្មីដូចគ្នា។ កីឡាករដែលទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះអាចឡើងជួបរវាងអ្នកឈ្នះ មឿន សុខហ៊ុច និង ឡុង សំណាង នៅវគ្គបន្ត។
ការប្រកួតរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាដែលធ្វើនៅសង្វៀនថោន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន