សេដ្ឋកិច្ច
ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបរយៈពេល៥ខែសម្រេចបាន១,៥៦៣ ពាន់លានដុល្លារ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនយឺត
កម្ពុជាបាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ ១,៥៦៣ ពាន់លានដុល្លារក្នុងរយៈពេល៥ខែដើមឆ្នាំនេះទៅកាន់សហភាពអឺរ៉ុប កើនឡើង ១១,៨៣ ភាគរយធៀបនឹង ១,៣៩៨ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទោះបីជាបញ្ហាប្រឈមរវាងប្រទេសមហាអំណាច ការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

របាយការណ៍បានបន្ថែមថា ការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបមានចំនួនជិត ៣២៦ លានដុល្លារ ធ្លាក់ចុះជិត ២២ ភាគរយធៀបទៅនឹងទឹកប្រាក់ពីជាង ៤១៦ លានដុល្លារក្នុងរយៈ៥ខែដូចគ្នាកាលពីឆ្នាំមុន។ ខណៈដែរពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់១,៨៨៩ ពាន់លានដុល្លារបានកើនឡើង ៤,១៣ ភាគរយ ។
របាយការណ៍បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងអេស្បាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុបដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣៨៩ លានដុល្លារ និង ៣៥៧ លានដុល្លាររៀងគ្នា។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា តួលេខទាំងនេះបង្ហាញពីសារៈសំខាន់របស់សហភាពអឺរ៉ុបជាទិសដៅនាំចេញសម្រាប់កម្ពុជា។
លោកបន្តថា សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជា ដោយផ្តល់ទីផ្សារដ៏សំខាន់សម្រាប់ទំនិញកម្ពុជា។ លោកថា «កំណើនការនាំចេញនេះបង្ហាញពីការបង្កើនភាពប្រកួតប្រជែងរបស់ទំនិញកម្ពុជានៅក្នុងទីផ្សារអឺរ៉ុប»។
លោកបានមានប្រសាសន៍ថា គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ការណ៍នេះបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់អឺរ៉ុប ដែលធ្វើឲ្យការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពទាក់ទាញ។
លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើងនៅតែទទួលបានការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មពីអឺរ៉ុប»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់ឱ្យដឹងផងដែរថា ផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុប ភាគច្រើន គឺប្រភេទទំនិញវាយនភណ្ឌដូចជា សម្លៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរ ស្បែកជើង កង់ និងប្រភេទកសិផលមួយចំនួនដែលនៅតែមានតម្រូវការនៅទីផ្សារអឺរ៉ុប ទោះបីជាមានសម្ពាធនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការបន្តអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក្តី។
លោកបានថ្លែងបញ្ជាក់ថា៖« នៅឆ្នាំ២០២៤នេះ ស្ថានភាពនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នឹងវិលមករកភាពល្អប្រសើរ ដោយអឺរ៉ុបនឹងមានតម្រូវការ និងបញ្ជាទិញទំនិញពីកម្ពុជាឡើងវិញ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធEBA ប្រហែល ២០ភាគរយពីកម្ពុជា។ ការណ៍នេះមានន័យថាផលិតផលនាំចេញចម្បងរបស់កម្ពុជាមួយចំនួនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ពេលនេះត្រូវជាប់កាតព្វកិច្ចពន្ធគយរបស់សហភាពអឺរ៉ុប។
ភាគច្រើនកម្ពុជានាំចេញ ផលិតផលវាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។
ពាណិជ្ជកម្មសរុបកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ៤,៦១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះជិត៥ភាគរយពី៤,៨៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ ៣,៦៦ ពាន់លានដុល្លារទៅសហភាពអឺរ៉ុប ធ្លាក់ចុះ ៩ ភាគរយធៀបនឹង ៤,០៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើតាមក្រសួងពាណិជ្ជកម្ម។៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


