ព័ត៌មានអន្ដរជាតិ
មនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ កំពុងរងទុក្ខវេទនាដោយគ្រោះធម្មជាតិ
មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងទុក្ខវេទនាដោយទឹកជំនន់ បំណាក់ដីនិងការដាច់ចរន្តអគ្គិសនី បន្ទាប់ពីត្រូវវាយប្រហារពេញទំហឹងដោយព្យុះកំណាច យ៉ាកជី។

ក្នុងនោះ វៀតណាម ជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយមានមនុស្សស្លាប់រហូតដល់ទៅ២៣៣នាក់ ខណៈនៅភាគខាងជើងប្រទេសថៃឯណោះវិញ ក៏មានមនុស្សស្លាប់ចំនួន៩នាក់ផងដែរ។
ចំណែកមីយ៉ាន់ម៉ា, ក្រុមជួយសង្គ្រោះបានបញ្ជាក់ពីការស្លាប់មនុស្សចំនួន១៧នាក់ បន្ទាប់ពីសាកសពត្រូវរកឃើញនៅភូមិលិចទឹក ក្នុងតំបន់ Mandalay ខណៈមនុស្សជាង ៥ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង។

ស្របពេលជាមួយគ្នានេះដែរ ស្ថានភាពនៅប្រទេសឡាវ ក៏ធ្ងន់ធ្ងរ ដោយទឹកទន្លេមេគង្គនៅទីក្រុង វៀងចន្ទន៍ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ។
ងាកទៅវៀតណាមវិញ អង្គការ UNICEF និយាយថា ព្យុះទីហ្វុងបានបំផ្លាញផ្ទះជាង ១៤០ ០០០ ខ្នងនៅខេត្តចំនួន២៦ក្នុងប្រទេសនេះ ខណៈក្រសួងកសិកម្ម ចេញរបាយការណ៍ថា ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំជាង ២៥០ ០០០ហិកតា និងសត្វពាហនៈជាច្រើនក្បាល។

ក្នុងឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយ, ការបាក់ដីនៅខេត្ត Lao Cai បានកម្ទេចភូមិទាំងមូល ដោយសម្លាប់មនុស្ស៤២នាក់។
នៅមីយ៉ាន់ម៉ា សេវារថភ្លើងតភ្ជាប់ទីក្រុង Yangon និង Mandalay ត្រូវផ្អាក ដោយសារទឹកជំនន់ ហើយរដ្ឋាភិបាលយោធា បានរៀបចំជំរំចំនួន៥០ សម្រាប់ដាក់ជនរងគ្រោះដោយគ្រោះធម្មជាតិ។
នៅឡាវ គណៈកម្មការទន្លេមេគង្គ បានចេញការព្រមានអំពីទឹកជំនន់នៅទីក្រុងប្រវត្តិសាស្ត្រ ហ្លួងព្រះបាង ដោយព្យាករថា ទឹកជំនន់នឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ ក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មួយនេះ។

នៅថៃ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនិយាយថា មនុស្សស្លាប់បានកើនឡើងដល់៩នាក់ ដែលក្នុងនោះមាន ៦ នាក់បាត់បង់ជីវិតក្នុងការរអិលបាក់ដីនៅខេត្តឈៀងម៉ៃ។
ទន្ទឹមនោះ ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានក្នុងខេត្តឈៀងរ៉ៃ ក៏ត្រូវផ្អាកទាំងស្រុងផងដែរ។
សូមបញ្ជាក់ថា ភ្លៀងមូសុងខ្លាំង បានវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ ប៉ុន្តែបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស កំពុងធ្វើឲ្យធម្មជាតិកាន់តែកាចសាហាវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តភាគខាងជើង វៀតណាម ជម្លៀសមនុស្សជាង ៥ម៉ឺននាក់ជាបន្ទាន់ ព្រោះទឹកជំនន់
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


