ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ! សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកូនៗមេដឹកនាំយោធាមីយ៉ាន់ម៉ា
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើកូនៗពេញវ័យ ២ នាក់របស់មេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធជុំវិញការបន្តបង្ក្រាបលើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
ក្រសួងរតនាគាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូនប្រុស និងកូនស្រីរបស់លោកមេបញ្ជាការ Min Aung Hlaing គឺលោក Aung Pyae Sone និងនាង Khin Thiri Thet Mon ត្រូវបានដាក់ក្នុងបញ្ជីខ្មៅសម្រាប់ទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីតំណែងឪពុក និងឥទ្ធិពលអាក្រក់របស់ពួកគេ ។
លើសពីនេះក្រុមហ៊ុនចំនួន ៦ ដែលគ្រប់គ្រងដោយកូនៗរបស់មេដឹកនាំរូបនេះក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរក្នុងនោះរួមមានក្រុមហ៊ុន A & M Mahar Company Limited ក្រុមហ៊ុន Sky One Construction Company Limited ភោជនីយដ្ឋាន Yangon Restaurant វិចិត្រសាល Yangon Gallery ក្រុមហ៊ុន Everfit Company Limited និងក្រុមហ៊ុន Seventh Sense Company Limited ។
នាយកការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសលោកស្រី Andrea Gacki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អំពើហិង្សាដ៏ឃោរឃៅដោយកងកម្លាំងសន្តិសុខភូមាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធីគឺមិនអាចទទួលយកបានទេ” ។
លោកស្រីបានបន្ថែមថា “សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិរបស់យើងក្នុងការគាបសង្កត់យោធា និងប៉ូលិសភូមាឲ្យបញ្ឈប់រាល់អំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី និងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសភូមា” ។
ការដាក់ទណ្ឌកម្មថ្មីបំផុតកើតឡើងនៅពេលដែលប្រទេសនេះនៅតែបន្តប្រឈមមុខនឹងបាតុកម្មប្រឆាំងនឹងការដណ្តើមអំណាចពីយោធានៅថ្ងៃទី ១ ខែកុម្ភៈ ។
ការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារដែលកំពុងបន្តដែលបានចាប់ផ្តើមនៅថ្ងៃទី ៦ ខែកុម្ភៈបានបន្តអស់រយៈពេលជាងមួយខែនៅក្នុងទីក្រុង និងទីប្រជុំជនជាច្រើននៅទូទាំងប្រទេស ខណៈដែលក្រុមប្រឆាំងរដ្ឋប្រហារទាមទារឲ្យមានការដោះលែងមន្រ្តីជាប់ឆ្នោត និងការបញ្ចប់របបយោធា ។
យ៉ាងហោចណាស់មនុស្ស ៦៥ នាក់ត្រូវបានសម្លាប់អំឡុងការបង្ក្រាបរបស់យោធា ។
ទន្ទឹមនោះកាលពីថ្ងៃពុធមនុស្សយ៉ាងតិច ២០០ នាក់ត្រូវបានចាប់ខ្លួននៅពេលកងកម្លាំងយោធា និងប៉ូលិសបានវាយឆ្មក់ចូលទីប្រជុំជន និងបរិវេណលំនៅដ្ឋានផ្លូវដែកមួយនៅក្នុងទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មនុស្ស៣០០នាក់ទៀតត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនម្សិលមិញ
ចុចអាន ៖ ស្ថានការណ៍កាន់តែក្តៅ! បាតុករមីយ៉ាន់ម៉ាហាត់សមរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយយោធា (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


