ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ស្នើភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ស្នើដល់គ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស។

ការស្នើនេះ ធ្វើឡើងនៅក្នុងឱកាសដែល គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ជ.ប.ជ) សហការជាមួយសាលាដំបូងខេត្ត ប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីការជំរុញប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតី លោស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ខ.ជ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយ ដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ ហើយកម្ពុជាក៏ដូចគ្នា ដែលធ្វើឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមានការព្រួយបារម្ភជាខ្លាំង។ ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចជាអង្គការជាដៃគូជាតិ និងអន្តរជាតិ បាននិងកំពុងខិតខំប្រឹងប្រែងរិះរកគ្រប់វិធានការក្នុងន័យរួមគ្នាដោះស្រាយលើបញ្ហានេះ ឈានទៅសម្រេចឱ្យបាននូវការលុបបំបាត់គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ព្រមទាំងបានរៀបចំនូវយន្តការការពារចំពោះប្រជាពលរដ្ឋទូទៅ ពលករ ធុរកិច្ចជន ភ្ញៀវជាតិ និងអន្តរជាតិ ដោយមិនប្រកាន់នូវជាតិសាសន៍អ្វីទាំងអស់ សំដៅប្រែក្លាយទៅជាប្រទេសដែលមានសុខសុវត្ថិភាព។

លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបន្តរៀបចំ និងកែប្រែទៅលើយន្តការជាតិជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃកលល្បិចរបស់ឧក្រិដ្ឋជន ដែលយន្តការជាតិនោះមានលក្ខណៈទូលំទូលាយ។ ក្នុងន័យនេះ លោកស្រីបានស្នើដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឆ្លើយតបទៅនឹងស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា។ ពិសេសនៅក្នុងខេត្តសៀមរាប ឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់ ដោយកំណត់ឱ្យបាននូវអត្តសញ្ញាណ ទីតាំងសង្ស័យមានសកម្មភាពជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីបង្ក្រាបផ្តន្ទាទោសតាមច្បាប់ វិធានការបង្ក្រាប លុបបំបាត់ប្រភពនៃបទល្មើសឱ្យមានប្រសិទ្ធភាព។
លោកស្រីបន្ថែមថា ចំពោះសវនាការជំនុំជម្រះបញ្ហារឿងក្តីពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសរឿងក្តីក្នុងប្រតិបត្តិការនេះ ត្រូវបានធ្វើលឿន រហ័ស ដើម្បីបង្ហាញសាធារណជនពីលទ្ធផល ឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងត្រូវធានាការផ្សព្វផ្សាយព័ត៌មាននៃសកម្មភាព ឬប្រតិបត្តិការអនុវត្តផែនការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានលឿនរហ័សទូលំទូលាយ និងប្រតិកម្មបកស្រាយបានទាន់ពេល ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កាច់បង្អួចនានារបស់ជនអគតិនានាផងដែរ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


