ព័ត៌មានអន្ដរជាតិ
ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ
ស្របពេលពលរដ្ឋរាប់ម៉ឺននាក់កំពុងជួបទុក្ខដោយសារអគ្គិភ័យដ៏សាហាវនៅទីក្រុង Los Angeles ស្រាប់តែមានជនឱកាសនិយម បានបន្លំខ្លួនធ្វើជាអ្នកពន្លត់អគ្គិភ័យ ចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ។

តាមការបញ្ជាក់ពីប៉ូលិស LA, ពួកគេចាប់បានចោរជាង២០នាក់ ហើយក្នុងនោះមានមួយចំនួន បានស្លៀកពាក់បន្លំខ្លួនធ្វើជាអ្នកពន្លត់អគ្គិភ័យ ចូលលួចរបស់របរក្នុងផ្ទះនៅ Malibu។
មន្ត្រីកងល្បាតនៅ LA លោក Robert Luna បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា «ខ្ញុំសឹងមិនជឿនឹងភ្នែកថា ខ្ញុំបានឃើញបុរសដែលមើលទៅដូចជាអ្នកពន្លត់អគ្គិភ័យ ប៉ុន្តែតាមពិតមិនមែនទេ គាត់គឺជាចោរ! យើងក៏ដាក់ខ្នោះគាត់ ហើយប្រគល់ឲ្យទៅប៉ូលិសក្រុង Los Angeles ដើម្បីចាត់វិធានការជាបន្ត»។
ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានចេញមុខស្តីបន្ទោសមន្ត្រីរដ្ឋកាលីហ្វ័ញ៉ា ថា «អសមត្ថភាព» និងថែមទាំងទាមទារឲ្យអភិបាលរដ្ឋលោក Gavin Newsom ចុះចេញពីតំណែងទៀតផង។

ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «អគ្គិភ័យនៅតែកំពុងឆាបឆេះនៅ LA។ ក្រុមអ្នកអសមត្ថភាព ដូចជាគិតមិនចេញសោះថាត្រូវពន្លត់ភ្លើងដោយរបៀបណា។ ផ្ទះរាប់ម៉ឺនខ្នងត្រូវបានបាត់បង់ ហើយជាច្រើនខ្នងទៀតនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗ។ មានតែការស្លាប់នៅគ្រប់កន្លែង នេះគឺជាមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសយើង។ តើពួកគេកើតអីបានជាមិនអាចពន្លត់ភ្លើងបាន?»។
តួលេខគិតត្រឹមព្រឹកថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ដោយសារវិនាសកម្មភ្លើងឆេះព្រៃនៅ LA បានកើនដល់២៤នាក់ហើយ។
អគ្គិភ័យនៅ LA បានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ហិកតា ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បន្ទោសមន្ត្រី LA ថា «អសមត្ថភាព» និងទាមទារឲ្យអភិបាលរដ្ឋកាលីហ្វ័រញ៉ា ចុះចេញពីតំណែង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


