ព័ត៌មានអន្ដរជាតិ
តុលាការកូរ៉េខាងត្បូង លុបចោលដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol
តុលាការកូរ៉េខាងត្បូង នៅថ្ងៃទី៧ខែមីនានេះ បានលុបចោលដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានឃុំខ្លួនតាំងពីពាក់កណ្តាលខែមករា ពីបទបះបោរទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកក្នុងខែធ្នូឆ្នាំ២០២៤។

តុលាការក្រុងសេអ៊ូល បានកាត់សេចក្តីថា ការឃុំខ្លួនលោកបានលើសពីពេលវេលាកំណត់ផ្លូវច្បាប់ និងបានលើកឡើងពីកំហុសរបស់អាជ្ញាធរស៊ើបអង្កេត។ ការសម្រេចចិត្តនេះ បង្កើនលទ្ធភាពនៃការដោះលែងលោក Yoon ពីការឃុំឃាំង ទោះបីជាគាត់នៅតែប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមទាំងបទបះបោរ និងការរំលោភបំពានអំណាច ដែលអាចបណ្តាលឲ្យរងពិន័យធ្ងន់ធ្ងរ បើត្រូវកាត់ទោសបានសម្រេច។
ការឃុំខ្លួនលោក Yoon កើតចេញពីការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ធ្នូឆ្នាំមុនរបស់គាត់ ដែលបណ្ដាលឲ្យកើតចលាចលនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណា ច្បាប់នេះ ត្រូវបានដកចេញវិញ ប៉ុន្មានម៉ោងក្រោយសភាបោះឆ្នោតប្រឆាំង។ កាលណោះ អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហារថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕
តុលាការធម្មនុញ្ញ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចក្នុងពេលឆាប់ៗនេះលើសុពលភាពនៃការចោទប្រកាន់លើលោក Yoon ប្រសិនបើទទួលបានការគាំទ្រ លោក Yoon នឹងត្រូវដកចេញពីតំណែងជាអចិន្ត្រៃយ៍ ដែលឈានទៅដល់ការបោះឆ្នោតជាតិក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់៕
ដោយ៖ ឈាង
ចុចអាន៖ ១ខែក្រោយប្រកាសច្បាប់អាជ្ញាសឹក លោក Yoon ប្រឈមការចាប់ខ្លួនលើកដំបូង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


