ជីវិតកម្សាន្ដ
តា ហ្វ៊ុយ ហ្សូ ចូលសង្គ្រោះបន្ទាន់ ដោយជំងឺសួតធ្វេីទុក្ខសារជាថ្មី
សិល្បករជើងចាស់ល្បីឈ្មោះលោក ស៊ូ សាវ៉ាង ហៅលោកតា ហ្វ៊ុយ ហ្សូ បានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណ:ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភ និងជូនពរគាត់ឱ្យឆាប់ជាសះស្បើយពីជំងឺ។

តាមការបញ្ជាក់ឱ្យដឹងនៅលើគណនីហ្វេសប៊ុកឈ្មោះ Heang Chamnith បានបង្ហោះជូនដំណឹងកាលពីព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថាតារាកំប្លែងលោកតា ស៊ូ សាវ៉ាង ហៅតា ហ្វ៊ុយហ្សូ សិល្បកររៀមច្បងនៃកម្ពុជាកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយជំងឺសួតធ្វេីទុក្ខសារជាថ្មី។
ដោយសាមានជីវភាពខ្វះខាតប្រភពខាងលើ ក៏បានអំពាវនាវសូមមហាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភជាថវិការ ដេីម្បីជួយសម្រួលបន្ទុកក្រុមគ្រួសាររបស់លោកតា ហ្វ៊ុយ ហ្សូ ដដែលកំពុងជួបទុក្ខលំបាកជាពិសេសសិល្បករសិល្បការិនី រួមអាជីពមេត្តាចូលរួមជួយលោកតាទាំងអស់គ្នាផង។
ជាមួយគ្នានៃដំណឹងខាងលើនេះ ឃើញមានមហាជនអ្នកគាំទ្រ និងសិល្បករសិល្បការិនីខ្មែរ មួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះសុខភាពនឹងបានជូនពរតារាកំប្លែងជើងចាស់ល្បីឈ្មោះលោកតា ស៊ូ សាវ៉ាង ហៅលោកតា ហ្វ៊ុយ ហ្សូ ឆាប់ជាសះស្បេីយពីជំងឺ។
គួរបញ្ជាក់ថា ពេញមួយជីវិតរបស់តារាសម្ដែង និងកំប្លែងលោកតា ហ្វ៊ុយ ហ្សូ និងភរិយាបានបម្រេីវិស័យសិល្ប:រហូតមក។ ក្រៅពីនេះ លោកទាំងពីរក៏បានលះបង់គ្រប់បែបយ៉ាង ក្នុងការបណ្ដុះបណ្ដាលជំនាញសិល្ប:និងតន្ត្រីបុរាណដល់ក្មេងៗជំនាន់ក្រោយជាច្រេីននាក់រួចមកហេីយ ជួយឱ្យពួកគាត់មានអាជីពនិងប្រាក់ចំណូលចិញ្ចឹមជីវិត។


ទន្ទឹមនឹងដំណឹងនេះ ប្រធានសមាគមសិល្បករខ្មែ ក៏បានអំពាវនាវសប្បុរជន ចូលរួមឧបត្ថម្ភជួយសិល្បករជើងចាស់លោកតា ហ្វ៊ុយហ្សូ ខណ: ស្ថានភាពជំងឺកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។
ក្រៅបង្ហាញនូវក្តីព្រួយបារម្ភលោកជំទាវប្រធានបាន ណែនាំដល់ក្រុមកាងារសមាគមសិល្បករខ្មែរចាត់ចែងនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារដេីម្បីរំលែកការលំបាកមួយផ្នែកជាបណ្តោះអាសន្ន។ ក្នុងនោះដែរ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជំងឺរបស់សិល្បករលោក ស៊ូ សាវ៉ាង ហៅតា ហ្វ៊ុយហ្សូ ដែលកំពុងសង្គ្រោះបន្ទាន់ដោយសារជំងឺសួតរើឡើង។
ដោយសារសមាគមសិល្បករខ្មែរជាអង្គការមិនមែនរ ដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញនិងមានសិល្បក រចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផ ងនោះដូច្នេះសមាគមពុំមានលទ្ធភាពច្រើនដេីម្បីជួយដល់សិល្បកររៀមច្បងលោកតា ស៊ូ សាវ៉ាង នោះទេ។
ប៉ុន្តែក្នុងនាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ជាពិសេសមហាជនដែលតែងតែមានការគាំទ្រចំពោះសិល្បកររៀមច្បងរូបនេះ អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពដើម្បីរំលែកការលំបាកលើកាចំណាយដ៏ច្រើនរបស់ក្រុមគ្រួសារ ក្នុងការព្យាបាលថែទាំជំងឺរបស់សិល្បករលោកតា ស៊ូ សាវ៉ាង ហៅ ហ្វ៊ុយហ្សូ តា មរយៈសមាគមសិល្បករខ្មែរដែលមានគណនីធនាគារដូចខាងក្រោមនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២៤ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


