ជីវិតកម្សាន្ដ
Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយដែលបានធ្វើឡើងនៅថ្ងៃនេះ ថ្ងៃទី ៣១ ខែមីនា Kim Soo Hyun និងតំណាងស្របច្បាប់របស់គាត់មកពីក្រុមហ៊ុនច្បាប់ LKB & Partners បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសណ្ឋាគារ Stanford ទីក្រុងសេអ៊ូល ថា គាត់នឹងធ្វើការសម្រេចចិត្តដូចគ្នា ដើម្បីលាក់ទំនាក់ទំនងជាមួយ Kim Sae Ron ប្រសិនបើបើអាចត្រលប់ក្រោយ។
តួឯកប្រុសនៅក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានបានសារភាពថា គាត់ពិតជាមានទំនាក់ទំនងស្នេហាជាមួយ Kim SaeRon កាលពី ៥ ឆ្នាំមុនពិតប្រាកដមែន ប៉ុន្តែបានបដិសេធថា មិនបានស្រលាញ់នាងពេលនាងនៅជាអនីតិជនឡើយ។
Kim Soo Hyun បានពន្យល់ថា «ពួកយើងបានណាត់ជួបគ្នាប្រហែលមួយឆ្នាំក្នុងឆ្នាំ ២០២០ គឺបួនឆ្នាំមុនពេលភាពយន្ត «Queen of Tears» ចាក់ផ្សាយ។ នៅពេលនោះ ខ្ញុំបានបដិសេធទំនាក់ទំនងនេះ យ៉ាងណាវាក៏ជារឿងធម្មតាទេដែលមនុស្សរិះគន់ខ្ញុំចំពោះរឿងនោះ ហើយខ្ញុំយល់ ប្រសិនបើពួកគេមិនជឿអ្វីដែលខ្ញុំកំពុងនិយាយអំពីទំនាក់ទំនងរបស់យើងទៅកាន់សារធារណជន»។

តារាប្រុសវ័យ៣៧ឆ្នាំបាននិយាយបន្តទៀតថា «តាមពិតទៅពួកយើងជាគូស្នេហ៍ធម្មតាដូចអ្នកដទៃដែរ យើងមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ហើយនៅទីបំផុតពួកយើងបែកគ្នា ដោយសារតែកង្វះទំនាក់ទំនង។ បន្ទាប់ពីបែកគ្នា យើងកម្រទាក់ទងគ្នាណាស់។ សូម្បីតែនៅពេលដែលនាងបានបង្កឧប្បត្តិហេតុ DUI វាមិនងាយស្រួលទេក្នុងការទាក់ទង។ ខ្ញុំដឹងថានាងកំពុងណាត់ជួបអ្នកផ្សេងនៅពេលនោះ» ។
មិនតែប៉ុណ្ណោះ Kim Soo Hyun បានបញ្ចាក់នៅចំពោះមុខអ្នកសារព័ត៌មានគ្រប់គ្នាថា ពេលដែលខ្ញុំបានបង្ហាញខ្លួនជាតារាសម្ដែង ខ្ញុំទទួលបានក្ដីស្រឡាញ់ខ្លាំងណាស់។ ខ្ញុំជាមនុស្សមិនចាប់ផ្ដើមច្រើនទេ ប៉ុន្តែខ្ញុំបានក្លាយជាមនុស្សដែលត្រូវការពារច្រើនណាស់។ សូម្បីតែពេលដែលរឿង «Queen of Tears» កំពុងតែចាក់ផ្សាយ ខ្ញុំមានរឿងជាច្រើនដែលត្រូវការពារក្នុងនាមជាតួឯកប្រុស។ ខ្ញុំឆ្ងល់ថា តើអាចមានអ្វីកើតឡើងប្រសិនបើខ្ញុំសារភាពថាមានទំនាក់ទំនងជាមួយអ្នកស្លាប់។ តើនឹងមានអ្វីកើតឡើងចំពោះតួសម្តែង? បុគ្គលិកធ្វើការទាំងយប់ទាំងថ្ងៃ? ក្រុមហ៊ុនផលិតកម្មដែលវិនិយោគលើការសម្ដែង? ក្រុមហ៊ុនគ្រប់គ្រងរបស់ខ្ញុំ? តើនឹងមានអ្វីកើតឡើងចំពោះពួកគេទាំងអស់គ្នា? នៅពេលណាដែលមានស្ថានភាព និងជម្រើសសម្រាប់ Kim SooHyun ជាមនុស្សធម្មតា និង Kim SooHyun ជាតារាល្បីនោះ ខ្ញុំគិតថាខ្ញុំតែងតែជ្រើសរើសដោយពេញចិត្តចំពោះ Kim SooHyun ជាតារា។ តែវាធ្វើឲ្យខ្ញុំភ័យខ្លាចជារៀងរាល់ថ្ងៃ ដោយសារតែការសម្រេចចិត្តដែលខ្ញុំបានធ្វើក្នុងនាមជាតារា។ តើខ្ញុំអាចធ្វើការសម្រេចចិត្តនោះដោយគ្រាន់តែដើម្បីសន្តិភាពនៃចិត្តរបស់ខ្ញុំឬ? កាលណាខ្ញុំគិតកាន់តែច្រើន ខ្ញុំគិតថាវាមិនគួរជាអ្វីដែលខ្ញុំធ្វើ។ ប៉ុន្តែទោះបីជាខ្ញុំត្រឡប់ទៅពេលដែលកម្មវិធីកំពុងចាក់ផ្សាយក៏ដោយ ខ្ញុំនឹងធ្វើការសម្រេចចិត្តដូចគ្នាដដែល។ ប្រសិនបើអ្នកនិយាយថាការសម្រេចចិត្តទាំងនេះគឺកំសាក និងអត្មានិយម ខ្ញុំទទួលយកវា។ ហើយចំពោះអ្នកដែលស្រលាញ់ និងគាំទ្រខ្ញុំ ខ្ញុំសូមអភ័យទោស»។
ជាចុងក្រោយនេះដែរ Kim SooHyun បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមជុំវិញការស្លាប់របស់នាងយ៉ាងម៉ឺងម៉ាត់ថា វាមិនមែនជាការពិតទេដែលថា នាងបានជ្រើសរើសសោកនាដកម្ម ដោយសារតែរូបលោកបានបែរខ្នងដាក់នាង ឬដោយសារតែភ្នាក់ងារ Gold Medalist គាបសង្កត់នាងឲ្យជំពាក់បំណុលគេ។ ទោះបីជាបែបណាក៏ដោយ តារាប្រុសនៅតែឱនក្បាល ទៅកាន់អ្នកសារព័ត៌មាន និងអ្នកនៅចំពោះមុខទាំងទឹកភ្នែកហាក់ដឹងកំហុសថា មានមនុស្សច្រើនណាស់ដែលរងទុក្ខនៅពេលនេះ ហើយលោកមានអារម្មណ៍ថាដូចជាអ្នកស្លាប់មិនអាចសម្រាកនៅក្នុងសន្តិភាពបានទេ ដែលធ្វើគាត់មានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភយ៉ាងខ្លាំង ចំពោះការលាតត្រដាងជីវិតឯកជនរបស់គាត់ តាមរយៈបណ្តាញ YouTube ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie រងការរិះគន់ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើងឆេះព្រៃលើទឹកដីកំណើតឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


