ព័ត៌មានជាតិ
ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង
សំរាប់ថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅមុនថ្ងៃចូលឆ្នាំថ្មី ២ថ្ងៃមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច។ នេះបើតាមការបញ្ជាក់ពី លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ។

នៅរសៀលថ្ងៃអាទិត្យទី១៣ មេសា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបានអញ្ជើញចុះទៅពិនិត្យទិដ្ឋភាពជាក់ស្តែង និងការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ចំណែកគណៈបញ្ជាការឯកភាពរារដ្ឋបាលជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធស្តីពីការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅមណីយដ្ឋានវត្ដភ្នំ ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តវត្ដភ្នំ» ដែលមានប្រជាពលរដ្ឋជាច្រើនកុះករចូលរួមលេងកម្សាន្ត។ ដោយឡែកចំពោះសភាពការណ៍ទូទៅ គឺឃើញមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដយ៉ាងច្រើនកុះករ ហើយក៏មិនមានអ្វីគួរឱ្យកត់សម្គាល់ផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


