Connect with us

ព័ត៌មានអន្ដរជាតិ

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

បានផុស

នៅ

បាតុភូតអវកាសដ៏កម្រមួយនឹងកើតឡើងនៅថ្ងៃសុក្រទី២៥ខែមេសាខាងមុខនេះ ដោយនោះជាពេលព្រះចន្ទមួយចំណិត និងភពសុក្រព្រមទាំងភពសៅរ៍ ស្ថិតនៅជិតគ្នាក្នុងទីតាំងដ៏អស្ចារ្យនិងកម្របំផុតមួយ ដែលត្រូវគេហៅថាបាតុភូត «មេឃញញឹម» ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺថា បាតុភូតនេះ អាចមើលឃើញទូទាំងពិភពលោក រួមទាំងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Getty)

តាមការបញ្ជាក់ពីអង្គការណាសា បាតុភូតដ៏កម្រនេះកើតឡើងនៅពេលភពសុក្រនិងភពសៅរ៍ រះលើព្រះចន្ទ ដោយភពទាំងពីរប្រៀបបាននឹងភ្នែក ចំណែកព្រះចន្ទប្រៀបបាននឹងបបូរមាត់ញញឹម។

ចំពោះនៅរាជធានីភ្នំពេញ គេក៏អាចមើលឃើញបាតុភូតនេះដោយភ្នែកទទេផងដែរ ពោលគឺនៅទិសខាងកើត នាវេលាម៉ោងប្រហែល ៥ទៅ៥:៣០នាទីព្រឹកព្រលឹម មុនពេលថ្ងៃរះ។

(រូបថត៖ Stellarium)

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីទស្សនាបាតុភូតនេះឲ្យបានច្បាស់ វាតម្រូវឲ្យផ្ទៃមេឃមានភាពស្រឡះល្អ ដោយមិនមានពពកបាំង។

សូមបញ្ជាក់ថា ដោយសារវាគឺជាបាតុដ៏កម្រ ដូច្នេះប្រសិនបើអ្នកខកខាន ហើយចង់ឃើញ  «មេឃញញឹម» ម្តងទៀតនោះ អ្នកត្រូវរង់ចាំរហូតដល់ខែវិច្ឆិកាឆ្នាំ២០៣៦ឬខែវិច្ឆិកាឆ្នាំ២០៣៧ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តថៃ នៅជាប់ខេត្តព្រះវិហាររបស់កម្ពុជា កើតបាតុភូតចម្លែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម