ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ា វាយប្រហារ១១០លើក ក្នុងអំឡុងបទឈប់បាញ់២០ថ្ងៃ
ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ២០ថ្ងៃចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី២២ខែមេសា មានការកត់ត្រាឃើញថា របបយោធាមីយ៉ាន់ម៉ា បានធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំប្រហែល១១០លើក លើគោលដៅលើជនស៊ីវិលនៅក្នុងទឹកដីសហភាពជាតិ Karen (KNU)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrwaddy នៅថ្ងៃទី២៩ខែមេសានេះ។

សហភាពជាតិ Karen (KNU) ដែលគ្រប់គ្រងតំបន់មួយដែលគេស្គាល់ថា Kaw Thoo Lei និងផ្នែកខ្លះនៃរដ្ឋ Karen, Mon និង Tanintharyi និងតំបន់ Bago ភាគខាងកើត បានរាយការណ៍ថា របបយោធាគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាតាមរយៈការធ្វើរដ្ឋប្រហារ បានវាយប្រហារតាមផ្លូវអាកាស និងយន្តហោះគ្មានមនុស្សបើកចំនួន៦៣លើកទៅលើតំបន់ជនស៊ីវិល KNU ក្នុងអំឡុងពេលបទឈប់បាញ់ សម្លាប់មនុស្ស ១៥នាក់ រួមទាំងព្រះសង្ឃមួយអង្គ និងរបួស ៣៧នាក់។ ការទម្លាក់គ្រាប់បែកពីលើអាកាសបានបំផ្លាញវត្តពុទ្ធសាសនាចំនួនប្រាំ និងផ្ទះជនស៊ីវិលចំនួនប្រាំពីរ។
ទន្ទឹមនឹងនេះ របបយោធាក៏បានធ្វើការវាយប្រហារដោយកាំភ្លើងធំចំនួន ៤៣លើកសម្លាប់មនុស្ស ៥នាក់ និងរបួស ១៨ នាក់ ខណៈបំផ្លាញផ្ទះចំនួន ១៦ ខ្នង។ ទាហានរបបនេះក៏បានដុតផ្ទះបួនខ្នង និងព្រះវិហារមួយផងដែរ ក្នុងអំឡុងពេលវាយឆ្មក់លើភូមិមួយ។

គួរបញ្ជាក់ថា របបយោធាបានប្រកាសបទឈប់បាញ់ពីរបីថ្ងៃបន្ទាប់ពីអង្គការប្រដាប់អាវុធជនជាតិភាគតិចជាច្រើន រួមជាមួយនឹងកងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលរួបរួមជាតិបានប្រកាសបទឈប់បាញ់ដោយឯកតោភាគីដើម្បីជួយសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ និងការកាន់ទុក្ខ ប៉ុន្តែនៅតែបន្តទម្លាក់គ្រាប់បែកលើជនស៊ីវិលនៅតាមភូមិ និងទីប្រជុំជនដែលគ្រប់គ្រងដោយក្រុមប្រឆាំងរបប។
ក្រោយមក របបនេះបានប្រកាសពន្យារពេលបទឈប់បាញ់មួយសប្តាហ៍នៅថ្ងៃទី ២៣ ខែមេសា នៅតែបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងនឹងគោលដៅជនស៊ីវិលភាគច្រើន ដោយកាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំងរបស់យោធាបានទម្លាក់គ្រាប់បែកលើទីប្រជុំជន Sintgu គ្រប់គ្រងដោយកម្លាំងការពារប្រជាជន( PDF) នៅក្នុងតំបន់ Mandalay ដោយបានបំផ្លាញអគារមួយចំនួន។
ក្រៅពីនេះការវាយប្រហារតាមអាកាសរបស់របបជាង ១០០ ក៏ត្រូវបានរាយការណ៍នៅទូទាំងតំបន់ និងរដ្ឋចំនួន ១០ ហួសពីរដ្ឋRakhine និងទឹកដី KNU ក្នុងអំឡុងពេលបទឈប់បាញ់។ ការវាយប្រហារទាំងនេះផ្តោតសំខាន់ទៅលើតំបន់ជនស៊ីវិល ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងរបួសជាង ១០០ នាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


