ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ
ក្រោយបិទអស់រយៈពេលជាង៦០ឆ្នាំ ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យបើកពន្ធនាគារសហព័ន្ធ Alcatraz ឡើងវិញ ហើយថែមទាំងពង្រីកឲ្យធំជាងមុនផងដែរ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវៗឃោរឃៅ។

ពន្ធនាគារ Alcatraz មានទីតាំងនៅលើកោះតូចមួយក្នុងទីក្រុង San Francisco នៃរដ្ឋ California។ វាជាអតីតបន្ទាយទាហាននិងគុកនៅឈូងសមុទ្រ San Francisco ប៉ុន្តែត្រូវប្រែក្លាយទៅជាពន្ធនាគារសហព័ន្ធក្នុងឆ្នាំ១៩៣៤។
យោងតាមការិយាល័យពន្ធនាគារសហរដ្ឋអាមេរិកហៅកាត់ BOP, Alcatraz ត្រូវបានបិទនៅឆ្នាំ១៩៦៣ ដោយសារការចំណាយខ្ពស់ពេក ក្រោយប្រតិបត្តិការអស់រយៈពេល២៩ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះលោក ត្រាំ បានបញ្ជាឲ្យបើកវាឡើងវិញដោយបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥ថា «ត្រូវតែស្តារនិងបើក Alcatraz ឡើងវិញ។ ពេលណាយើងជាប្រទេសតឹងរ៉ឹងជាងឥឡូវ យើងមិនស្ទាក់ស្ទើរឡើយក្នុងការឃុំឃាំងឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុត ហើយដាក់ពួកគេឲ្យនៅឆ្ងាយពីអ្នកដែលពួកគេអាចធ្វើបាប។ នោះជាអ្វីដែលត្រូវធ្វើ! ដូច្នេះហើយ ខ្ញុំបានបញ្ជាឲ្យ BOP រួមជាមួយក្រសួងយុត្តិធម៌, FBI និងក្រសួងសន្តិសុខមាតុភូមិ ឲ្យបើក Alcatraz ឡើងវិញ ហើយពង្រីក និងជួសជុលកន្លែងនេះ»។
ពាក់ព័ន្ធបញ្ហានេះ BOP មិនទាន់ចេញមុខបកស្រាយឬឆ្លើយតបចំពោះការសុំអត្ថាធិប្បាយនោះទេ។

សូមជម្រាបថា ពន្ធនាគារ Alcatraz មានសមត្ថភាពផ្ទុកអ្នកទោសបានត្រឹមតែ៣៣៦នាក់ប៉ុណ្ណោះ ប៉ុន្តែវាធ្លាប់ជាកន្លែងឃុំឃាំងឧក្រិដ្ឋជនល្បីឈ្មោះ រួមទាំងមេក្រុមម៉ាហ្វីយ៉ា Al Capone ផងដែរ។ យ៉ាងណា កន្លែងនេះមិនដែលដាក់អ្នកទោសពេញដល់ ៣៣៦នាក់ទេ។
ចាប់តាំងពីការបិទមក Alcatraz បានក្លាយជាចំណុចទាក់ទាញទេសចរ ដ៏ល្បីល្បាញមួយរបស់ទីក្រុង San Francisco៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ិកស៊ិក ច្រានចោលសំណើរបស់ ត្រាំ ដែលចង់ដាក់ពង្រាយកងទ័ពអាមេរិកលើទឹកដីខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


