សេដ្ឋកិច្ច
ទិន្នផលអំបិលបានតិច ប៉ុន្ដែមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុក
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា ទោះបីឆ្នាំនេះទិន្នផលអំបិលប្រមូលផលបានតិចដោយសារតែមានភ្លៀងធ្លាក់ច្រើនក៏ពិតមែន ប៉ុន្តែវាមិនប៉ះពាល់អ្វីដល់ការផ្គត់ផ្គង់ក្នុងស្រុកនោះឡើយ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី០៧ ខែឧសភានេះ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានប្រាប់ឱ្យដឹងថា ដ្បិតតែឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន នាំឱ្យការប្រមូលផលអំបិលមិនបានច្រើនក៏ពិតមែន តែវាមិនប៉ះពាល់អ្វីដល់ការផ្គត់ផ្គង់សម្រាប់តម្រូវការទីផ្សារក្នុងស្រុក នោះឡើយ។

លោក បញ្ជាក់ថា ៖ «មូលហេតុដែលលោកហ៊ានថាមិនខ្វះអំបិលសម្រាប់បរិភោគនោះ ដោយតែនៅក្នុងឃ្លាំងនៅសល់អំបិលពីឆ្នាំមុន ប្រមាណជាង៥តោន។ ចំណែកការប្រមូលផលឆ្នាំនេះ គិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មកដល់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ កសិករប្រមូលផលអំបិលបានចំនួន ១ម៉ឺន ៨ពាន់តោន សរុបទៅអាចចាត់ទុកថាគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក»។

ទោះជាយ៉ាងណា ស្របពេលដែលការប្រមូលផលអំបិលពុំសូវបានច្រើនដូចឆ្នាំកន្លងទៅ លោក ប៊ុន ណារិន ក៏បានបង្ហើបឱ្យដឹងដែរថា ចំពោះតម្លៃអំបិលវិញ ហាក់កើនឡើនជាងមុនបន្ដិច ដោយអំបិលលេខ១ អាចលក់ចេញបានចន្លោះពី ១១ ០០០រៀល ទៅ១២ ០០០រៀល ក្នុង១បាវ ទម្ងន់៥០គីឡូ ចំណែក អំបិលលេខ២ និង លេខ៣វិញ លក់ចេញក្នុងតម្លៃចន្លោះពី ៧ ០០០រៀល ទៅ ៨ ០០០រៀល ក្នុង១បាវ។

យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើផ្ទៃដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧ហិកតា)។
គួរជម្រាបថា កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមានការនាំអំបិលចូលពីបរទេសនោះទេ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


