ព័ត៌មានជាតិ
អាជ្ញាធរស្រុកកោះសូទិន ចុះទប់ស្កាត់ករណីពលរដ្ឋរំលោភយកដីសាធារណៈ មកធ្វើជាកម្មសិទ្ធិ នៅឃុំមហាលាភ
អាជ្ញាធរស្រុកកោះសូទិន បានចុះទប់ស្កាត់ករណីប្រជាពលរដ្ឋក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ នាំគ្នារំលោភយកដីសាធារណៈមកធ្វើជាកម្មសិទ្ធិ។

នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន តំណាងលោក យី វណ្ណៈ អភិបាលស្រុក សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរឃុំ ចុះពិនិត្យផ្ទាល់ និងដោះស្រាយការដណ្ដើមដីសាធារណៈយកមកគ្រប់គ្រង ខណៈដីដែលរំលោភនេះជាដីព្រែក បឹងឈើពុក នៅតាមបណ្ដោយផ្លូវបេតុង ភូមិដំណាក់ព្រីងកើត ជាប់ព្រំប្រទល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ អាជ្ញាធរស្រុក បានស្នើ និងអំពាវនាវ សូមកុំឲ្យប្រជាពលរដ្ឋដណ្ដើមដីសាធារណៈនេះបន្តទៀត។

លោកអភិបាលរងស្រុកកោះសូទិន បញ្ជាក់ថា ដីដែលជាប់បណ្ដោយផ្លូវបេតុងភូមិដំណាក់ព្រីងកើត ជាប់ព្រំប្រទល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នេះ គឺសុទ្ធសឹងជាដីចំណីដែនបឹង ដែលកាន់កាប់ដោយជលផល ហើយប្រជាពលរដ្ឋរំលោភកន្លងមកពុំមានប្លង់ឯកសារត្រឹមត្រូវឡើយ។ ដូច្នោះ ដើម្បីថែរក្សា និងទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋដណ្ដើមគ្នាយកមកអាស្រ័យ ឬធ្វើកម្មសិទ្ធិបានទៀតនោះ រដ្ឋបាលស្រុក រួមអាជ្ញាធរឃុំ នឹងចាត់វិធានការចំពោះបុគ្គលដែលរំលោភយក ដោយអនុវត្តតាមផ្លូវច្បាប់ប្រសិនបើមានការប្រព្រឹត្តបន្តទៀត៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក