ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន រំលែកផ្ញើសាររំលែកទុក្ខដល់វៀតណាម ចំពោះការបាត់បង់អតីតប្រធានាធិបតី ជិន ឌឹកលឿង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភា នេះ ផ្ញើសារលិខិតចំនួនពីរផ្សេងគ្នា ទៅកាន់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីវៀតណាមបច្ចុប្បន្ន គឺលោក លឿង គឿង ដើម្បីរំលែកទុក្ខចំពោះការបាត់បង់ លោកជិន ឌឹក លឿង អតីតប្រធានាធិបតីវៀតណាម ដែលមរណៈភាពកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

សម្ដេច ហ៊ុន សែន ចាត់ទុកការបាត់បង់អតីតប្រធានាធិបតី លឿង ឌឹកគឿង ថាជាការបាត់បង់ដ៏ធំធេង និងរំលែកទុក្ខដ៏សែនក្រៀមក្រំ ចំពោះអគ្គលេខាធិការបក្សកុម្មុយនីស្ត រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន វៀតណាម ជាពិសេសក្រុមគ្រួសារនៃសព។

តាមរយៈសារលិខិតរំលែកទុក្ខ សម្ដេចតេជោ ហ៊ុន សែន មើលឃើញថា ក្នុងពេលកាន់តំណែងជាប្រធានាធិបតីវៀតណាម លោក ជិន ឌឹកលឿង បានរួមចំណែក ដើម្បីវឌ្ឍនភាពសង្គម និងទំនើបកម្មវៀតណាម។សម្ដេចតេជោ ហ៊ុន សែន អះអាងថា លោក ជិន ឌឹក លឿង នឹងត្រូវបានចងចាំជារៀងរហូត ថាជាមិត្តដ៏ពិតប្រាកដ និងយូរអង្វែង របស់កម្ពុជា និងជាឥស្សរជនដ៏សំខាន់មួយរូប ក្នុងការកសាងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិ ការឈ្នះ-ឈ្នះ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ។

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម រាយការណ៍ថា លោក ជិន ឌឹកលឿង កើតនៅឆ្នាំ១៩៣៧ និងធ្លាប់កាន់តំណែងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ រូបនេះ ទទួលមរណភាពនៅវេលាម៉ោងជិត១១យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្នុងវ័យ៨៨ឆ្នាំ ដោយសារតែជរាពាធ និងជំងឺប្រចាំកាយរួបរឹត។

VOV ស្រង់សម្ដី ក្រុមគ្រូពេទ្យឯកទេសការពារសុខភាពមន្ត្រីជាន់ខ្ពស់វៀតណាម ផ្សាយថា ទោះបីជាមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់បក្ស រដ្ឋ ក្រុមសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិត និងការយកចិត្តទុកដាក់ពីក្រុមគ្រួសារយ៉ាងណាក្តី ក៏អតីតប្រធានាធិបតីវៀតណាមទី៦ កាន់តំណែងរយៈពេល៩ឆ្នាំ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦នេះ នៅតែមិនអាចគេចផុតពីការស្លាប់នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងហាណូយបានឡើយ។
មកទល់នឹងល្ងាចថ្ងៃទី២២ ខែឧសភា នេះ ប្រព័ន្ធផ្សព្វផ្សាយធំៗវៀតណាម មិនទាន់រាយការណ៍អំពីព័ត៌មានលម្អិតដែលទាក់ទងនឹងពិធីគោរពវិញ្ញាណក្ខន្ធ ពិធីបុណ្យសព និងពិធីបញ្ចុះសពអតីតប្រធានាធិបតីវៀតណាមរូបនេះនៅឡើយទេ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


