ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មអាកាសចរណ៍សកល រំពឹងបន្តទទួលផលចំណេញ ទោះសេដ្ឋកិច្ចសកលមិនសូវស្រួល
ឧស្សាហកម្មអាកាសចរណ៍សកល រំពឹងពីទស្សនវិជ្ជមានសម្រាប់វិនិយោគិន ទោះបីជាសេដ្ឋកិច្ចសកលធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជាខ្លាំង ជុំវិញបញ្ហាភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA ) ប្រាក់ចំណេញនៃឧស្សាហកម្មអាកាសចរណ៍ត្រូវបានគេរំពឹងថានឹងប្រសើរឡើងនៅឆ្នាំ ២០២៥ ទោះបីជាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក រំពឹងថានឹងធ្លាក់ចុះមកត្រឹម ២,៥ ភាគរយ នៅឆ្នាំដដែលនេះ ពី ៣,៣ ភាគរយ នៅឆ្នាំមុនក៏ដោយ។
ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ IATA បាននិយាយថា ប្រាក់ចំណូល ប្រាក់ចំណេញប្រតិបត្តិការ និងប្រាក់ចំណេញសុទ្ធនៃឧស្សាហកម្មអាកាសចរណ៍ រំពឹងថានឹងកើនឡើងពីឆ្នាំ ២០២៤ ទោះបីជាខ្លះមានកម្រិតទាបជាងការព្យាករកាលពីខែធ្នូឆ្នាំមុនក្ដី។
ជាឧទាហរណ៍ ប្រាក់ចំណេញសុទ្ធសម្រាប់ឧស្សាហកម្មនេះ ត្រូវបានគេព្យាករថាមានចំនួន ៣៦ ប៊ីលានដុល្លារសម្រាប់ឆ្នាំ ២០២៥ កើនឡើងពី ៣២,៤ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤ ប៉ុន្តែវាទាបជាងការព្យាករខែធ្នូ ៣៦,៦ ប៊ីលានដុល្លារ។

ប្រាក់ចំណេញសុទ្ធរបស់ឧស្សាហកម្មអាកាសចរណ៍ ក៏ត្រូវបានព្យាករថានឹងកើនឡើងដល់ ៣,៧ ភាគរយ នៅឆ្នាំ ២០២៥ ពីប្រមាណ ៣,៤ ភាគរយ ឆ្នាំមុន។ ប្រាក់ចំណូលសរុប រំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុត ៩៧៩ ប៊ីលានដុល្លារ កើនឡើង ១,៣ ភាគរយ ធៀបនឹងឆ្នាំមុន ប៉ុន្តែធ្លាក់ចុះពី ១ ទ្រីលានដុល្លារ ក្នុងការព្យាករកាលពីខែធ្នូ។
បើតាម IATA លទ្ធផលល្អប្រសើរនេះបណ្ដាលមកពីកត្តាចម្បងសំខាន់ៗ២ រួមមាន តម្លៃប្រេងយន្តហោះទាប និងភាពប្រសើរឡើងនៃប្រតិបត្តិការ។ IATA បានកត់សម្គាល់ថា តម្លៃប្រេងឥន្ធនៈរំពឹងថានឹងមានតម្លៃជាមធ្យម ៨៦ ដុល្លារ/បារ៉ែលនៅឆ្នាំ ២០២៥ ធ្លាក់ចុះពី ៩៩ ដុល្លារ/បារ៉ែល ឆ្នាំមុន។
ការផ្ទុកអ្នកដំណើរ រំពឹងថានឹងឡើងដល់កម្រិតខ្ពស់បំផុត ៨៤ ភាគរយ នៅឆ្នាំ ២០២៥ ទោះបីជាក្រុមហ៊ុនអាកាសចរណ៍ពិបាកក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវកងហោះហើររបស់ខ្លួន ដោយសារតែបញ្ហាខ្សែច្រវ៉ាក់ផ្គត់ផ្គង់យន្តហោះនៅក្នុងឧស្សាហកម្មផលិតយន្តហោះ។ ការផ្ទុក សំដៅលើចំនួនអ្នកដំណើរនៅលើជើងហោះហើរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់