Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកស្ទឹងត្រង់ និងសហគមន៍ទុរេនបែកអន្លូង យកអំណោយជូន ទីបញ្ជាការជួរមុខខេត្តព្រះវិហារ

បានផុស

នៅ

អាជ្ញាធរ​ស្រុក​ស្ទឹងត្រង់ អាជ្ញាធរ​អារក្ស​ត្នោត រួម​នឹង​សហគមន៍​ទុរេន​បែក​អន្លូង បាន​នាំ​យក​អំណោយ គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ​ទៅ​ប្រគល់ជូន​ទីបញ្ជាការ​ជួរមុខ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្ត​ព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ និង​សកម្មភាព​ខ្មែរ​ជួយ​ខ្មែរ ជាពិសេស​ជួយ​គាំទ្រ​កម្លាំងចិត្ត​ដល់​កងកម្លាំង​កងទ័ព​ជួរមុខ​ដែល​យាម​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ជាក់ស្តែង​នៅ​ថ្ងៃទី ​១៨ ខែមិថុនា ឆ្នាំ ២០២៥លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ចាត់​លោក បាន ស្រេង អភិបាលស្រុក​ស្ទឹងត្រង់ រួម​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​អារក្ស​ត្នោត និង​សហគមន៍​ទុរេន​បែក​អន្លូង​ស្ទឹងត្រង់ នាំ​យក​ស្បៀងអាហារ ទុរេន និង​ថវិកា ទៅ​ប្រគល់​ជូន​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព​ជួរមុខ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ តំបន់​សមរភូមិ​ទិស​ទី​ ១ ប្រាសាទ​ព្រះវិហារ ស្ថិតនៅ​ភូមិ​ធម្មជាតិ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

លោក បាន ស្រេង បញ្ជាក់​ថា សម្ភារៈ​ទាំងអស់នេះ ពិសេស​ផ្លែ​ទុរេន គឺ​បានមកពី​ការចូលរួម​លះបង់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ជា​កសិករ​ដាំ​ទុរេន​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ក្នុង​ស្មារតី​រួមគ្នា​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព​ជួរមុខ។

ទន្ទឹម​នឹង​នេះ​ដែរ លោក​នាយ​ឧត្ដមសេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត ហ៊ីង ប៊ុន​ហៀង អគ្គ​មេបញ្ជាការ​រង​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជា​ការដ្ឋាន​អង្គរក្ស មាន​ប្រសាសន៍​ដែរ​ថា អភិបាលកិច្ច​ល្អ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​សិក្សា​រៀន​សូត្រ និង​អនុវត្ត​តាម​បទបញ្ជា អនុលោម​តាម​រដ្ឋធម្មនុញ្ញ និង​នយោបាយ​ការពារ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ កងយោធពលខេមរភូមិន្ទ​មាន​កាតព្វកិច្ច ត្រូវ​រក្សា​ភាព​ស្មោះត្រង់ ដាច់ខាត​នៅ​ក្នុង​កិច្ច​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ត្រូវ​បន្ត​ប្រុងប្រៀប​ត្រៀមលក្ខណៈ​ធានា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជា​កិច្ចការ​ស្នូល​អាទិភាព​ដែល​កងយោធពលខេមរភូមិន្ទ ត្រូវ​អនុវត្ត​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និង​ការ​ទទួល​ខុសត្រូវ​ពេញទំហឹង ដើម្បី​ធានា​បាន​ទាំងស្រុង​នូវ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ស្ថិតស្ថេរ​យូរ​អង្វែង បម្រើ​កសាង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​ជាតិ។

គូស​បញ្ជាក់​ថា អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ ទុរេន ថវិកា របស់​រដ្ឋបាល​ស្រុក​ស្ទឹងត្រង់ អាជ្ញាធរ​ឃុំ​អារក្ស​ត្នោត រួម​សហការ​ជាមួយ​សហគមន៍​ទុរេន​បែក​អន្លូង រួមមាន ៖ អង្ករ​ ,​ ទឹកបរិសុទ្ធ ​, ផ្លែ​ទុរេន​ជិត​ ២​ តោន ​,​ បន្លែ ត្រី សាច់ និង​ថវិកា ​១០ លាន​រៀល៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​៨រូប​ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រោយ​ធ្លាយសារសំឡេង​ ផែថងថាន ប្រឈម​រឿង​​សំខាន់៣ លំបាករើ​ខ្លួនរួច​​​​​

Sokha Hotels

ព័ត៌មានពេញនិយម