Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការសិទ្ធិមនុស្ស៖ អ៊ីស្រាអែលសម្លាប់មនុស្ស ៦៣៩នាក់ និងរបួស ១ ៣២៩នាក់ នៅអ៊ីរ៉ង់ 

បានផុស

នៅ

អង្គការសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស៦៣៩នាក់ ខណៈ១ ៣២៩នាក់រងរបួស ហើយក្នុងចំណោមនោះ មាន២៦៣នាក់ជាជនស៊ីវិលនិង១៥៤នាក់ ជាកងកម្លាំងសន្តិសុខ។

(រុបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនបានចេញតួលេខថ្មីទេ ក្រៅតែពីការបង្ហាញលើកចុងក្រោយបំផុតកាលពីថ្ងៃចន្ទ ដែលបញ្ជាក់ថា មនុស្ស២២៤នាក់ស្លាប់និង ១ ២៧៧នាក់របួស។

ចំណែកនៅខាងអ៊ីស្រាអែលវិញ តួលេខមនុស្សស្លាប់ដោយការវាយប្រហាររបស់អ៊ីរ៉ង់ នៅតែមានត្រឹម២៤នាក់ដដែល ដោយមិនទាន់មានអ្វីប្រែប្រួលនោះទេ។

(រុបថត៖ Reuters)

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះប្រទេសនេះ កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ បាញ់មីស៊ីលដាក់មន្ទីរពេទ្យអ៊ីស្រាអែល ឯអ៊ីស្រាអែល វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលខេត្តបន្ទាយមានជ័យ ច្រានចោលសារព័ត៌មានថៃ ដែលផ្សាយថា មានពលរដ្ឋខ្មែរសម្រុកទៅចាក់ប្រេងនៅថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ចុះពិនិត្យផ្លូវថ្មើរជើងចតុមុខ ដើម្បីត្រៀមសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសម្ពោធ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី មិថុនា ភូថង ៖ ការងារត្រួតពិនិត្យបក្សបានញាំងឱ្យមានការ ពង្រឹងមន្ត្រីបក្ស សំដៅដល់ការដឹកនាំមាតុភូមិជារៀងរហូត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Chaikasem Nitisiri​​ អាច​ជានាយករដ្ឋមន្ត្រីទី​៣២​ ខណៈផែថងថាន​រងសម្ពាធ​កាន់តែខ្លាំង​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេធំ  Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក

ព័ត៌មានជាតិ៧ ម៉ោង មុន

យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន៖ រុស្ស៊ីនិង​អ៊ុយក្រែន​ជា​ប្រជាជន​តែ​មួយ អ៊ីចឹង​ហើយ​អ៊ុយក្រែន​ទាំង​មូល​គឺ​ជា​របស់រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទេសចរណ៍ខេត្តស្រះកែវថៃ រងផលប៉ះពាល់ពីការបិទព្រំដែនជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្នង​អាង​កំពីងពួយ ចាប់ផ្តើម​ស្ថាបនា​ចាក់បេតុង​ ក្រោយ​ដោះស្រាយផលប៉ះពាល់ជាមួយ​ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម