ព័ត៌មានអន្ដរជាតិ
Trump ផ្តាំទៅ Medvedev ឲ្យចេះប្រយ័ត្នសម្តី ពេលនិយាយពីអាវុធនុយក្លេអ៊ែរ
ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ទៅអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev ត្រូវចេះប្រយ័ត្នសម្តីពេលនិយាយរឿងអាវុធនុយក្លេអ៊ែរ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២៣ខែមិថុនាឆ្នាំ២០២៥ ប្រមុខសេតវិមានសរសេរថា លោកបានឮអតីតប្រធានាធិបតីរុស្ស៊ី Medvedev និយាយដោយមិនប្រយ័ត្នអំពី ពាក្យ N (នុយក្លេអ៊ែរ!) ហើយថា គាត់និងប្រទេសដទៃទៀត ត្រៀមផ្តល់ក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់ ដូច្នេះត្រូវប្រយ័ត្នបន្តិចពេលនិយាយពាក្យ N។
លើសពីនេះ លោក Trump អួតថា អាមេរិកមានសមត្ថភាពយោធាដ៏កំពូល ទាំងការវាយប្រហារចេញពីសមុទ្រនិងអាកាស។
កាលពីថ្ងៃអាទិត្យ លោក Medvedev អះអាងថា មានប្រទេសមួយចំនួនត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់ដោយផ្ទាល់ហើយ។

លោកបានបង្ហោះលើបណ្តាញសង្គម X ក្រោយអាមេរិកវាយរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយក្នុងសារនោះលោកសរសេរថា «តើអាមេរិកសម្រេចបានអ្វីខ្លះជាមួយការវាយប្រហារពេលយប់លើទីតាំងនុយក្លេអ៊ែរចំនួនបីនៅអ៊ីរ៉ង់? ១. ហេដ្ឋារចនាសម្ព័ន្ធសំខាន់នៃវដ្តឥន្ធនៈនុយក្លេអ៊ែរ ហាក់ដូចជាមិនមានផលប៉ះពាល់ ឬអាចខូចខាតតិចតួចប៉ុណ្ណោះ។ ២. ការពង្រឹងសម្ភារៈនុយក្លេអ៊ែរ ហើយឥឡូវនេះយើងអាចនិយាយបានច្បាស់ថា ការផលិតអាវុធនុយក្លេអ៊ែរនាពេលអនាគតនឹងបន្ត។ ៣. ប្រទេសមួយចំនួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេឲ្យអ៊ីរ៉ង់ដោយផ្ទាល់»។
យ៉ាងណាក្រោយមក លោក Medvedev ឆ្លើយតបទៅ Trump ថា «រុស្ស៊ីគ្មានចេតនាផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់ឡើយ ពីព្រោះយើងជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ មិនដូចអ៊ីស្រាអែលទេ» ប៉ុន្តែលោកបង្ហើបថាប្រទេសផ្សេងអាច ហើយនោះជាអ្វីដែលលោកនិយាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


