ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះទាប ជុំវិញពន្ធខ្ពស់របស់ ត្រាំ
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃពុធថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងរយៈពេល ៤ ខែជាប់ៗគ្នានៅខែមិថុនា ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល ៩ ខែ ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់នៃពន្ធខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

FTI បាននិយាយថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ បានធ្លាក់ចុះមកត្រឹម ៨៧,៧ ពិន្ទុ នៅខែមិថុនា ពី ៨៨,១ ពិន្ទុ នៅខែ ឧសភា ខណៈការស្ទង់មតិសម្រាប់សន្ទស្សន៍នេះ ធ្វើឡើងតាំងតែពីមុនលោក ត្រាំ ប្រកាសពន្ធខ្ពស់កាលពីសប្ដាហ៍មុនទៅទៀត។ លោក ត្រាំ មិនកែប្រែអត្រាពន្ធ ៣៦ ភាគរយ លើប្រទេសថៃនោះទេ ហើយកំណត់នឹងចូលជាធរមាននៅថ្ងៃទី ១ សីហា។
ក្រោយការប្រកាសរបស់លោក ត្រាំ អ្នកជំនាញក្នុងស្រុកថៃបានព្រមានថា ពន្ធ ៣៦ ភាគរយ នឹងធ្វើឱ្យថៃបាត់បង់ការប្រកួតប្រជែង និងធ្លាក់ចុះការវិនិយោគ ជាពិសេសលើមុខទំនិញនាំចេញទៅអាមេរិក។ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកវិនិយោគិន ហើយបង្កលទ្ធភាពនៃការរើទីតាំងផលិតកម្មពីថៃ ទៅកាន់បណ្ដាប្រទេសជាប់ពន្ធទាប ជាពិសេសវៀតណាម (២០ ភាគរយ) ឥណ្ឌូណេស៊ី (១៩ ភាគរយ) និងបណ្ដាប្រទេសជាប់ពន្ធមូលដ្ឋានត្រឹម ១០ ភាគរយ ជាពិសេសនៅអាមេរិកខាងត្បូង។

យោងតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិក ថៃបាននាំចេញទំនិញប្រមាណ ៦៣,៣ ប៊ីលានដុល្លារ ទៅអាមេរិកកាលពីឆ្នាំមុន និងទទួលបានអតិរេកពាណិជ្ជកម្មប្រមាណ ៤៥,៦ ប៊ីលានដុល្លារ។ នេះបង្ហាញថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំសម្រាប់ថៃ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចថៃប្រឈមមុខនឹងបញ្ហាផ្សេងៗរួចហើយ រួមទាំងកម្សោយតម្រូវការ កំណើនបំណុលគ្រួសារ វិបត្តិវិស័យទេសចរណ៍ និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល។
ក្រៅពីនេះ អនុប្រធាន FTI លោក Nava Chantanasurakon បាននិយាយថា ភាពតានតឹងព្រំដែនជាមួយកម្ពុជាគឺជាកត្តារួមចំណែកលើការធ្លាក់ចុះនៃទំនុកចិត្តឧស្សាហកម្មថៃផងដែរ ដោយសារតែការរាំងស្ទះនៃដំណឹងជញ្ជូនពាណិជ្ជកម្មរវាងប្រទេសទាំង២ និងការហាមឃាត់ការនាំចូលរបស់កម្ពុជានូវប្រេង និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទរបស់ថៃ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


