វប្បធម៌ ជំនឿ
អំណោយទាំង ៩ គេចៀសវាងជូនឱ្យគ្នា ព្រោះអាចនាំទុក្ខដល់អ្នកទទួល
ការជូនអំណោយដល់គ្នាក្នុងឱកាសពិសេស ឬដើម្បីបង្ហាញសេចក្ដីស្រឡាញ់ក្ដី មិនចេះតែជូនតាមនឹកឃើញឡើយ ព្រោះថានៅលោកខាងលិចក៏ដូចជានៅអាស៊ីមានអបិយជំនឿមុតមាំចំពោះអំណោយទាំងនោះ។ អំណោយខ្លះជូនទៅ នឹងទទួលបានក្ដីសុខសប្បាយ តែអំណោយខ្លះទៀតអាចនាំទុក្ខទោស ក្ដៅក្រហាយដល់អ្នកទទួល។
ហេតុនេះគេតែងតែប្រយ័ត្នចំពោះអំណោយទាំង ៩ នេះ!
១. កន្សែងដៃ

កន្សែងដៃ ផ្សារភ្ជាប់ជាមួយនឹងទឹកភ្នែក។ នៅប្រទេសស៊ុយអែត គេមិនដែលជូនកន្សែងដៃឱ្យគ្នានោះទេ ព្រោះគេជឿថា វាតំណាងឱ្យភាពបែកបាក់នៃស្នេហាឬមិត្តភក្តិ។
២. ស្បែកជើង

ស្បែកជើងជានិមិត្តរូបនៃសំណាងអាក្រក់ ព្រោះគេគិតថា វាជាសញ្ញាបង្ហាញពីការដើរចេញរបស់បុគ្គលសំខាន់ក្នុងជីវិត។
៣. ពណ៌ខ្មៅ

ពណ៌នៃអំណោយក៏មានសារៈសំខាន់ខ្លាំងដែរ។ ការឲ្យឬទទួលរបស់របរពណ៌ខ្មៅត្រូវបានគេចាត់ទុកជាគ្រោះ ដោយសារពណ៌នេះតំណាងឱ្យសេចក្តីស្លាប់។
៤. ផ្កា

ការជូនផ្កាជាអំណោយដ៏គួរឱ្យស្រឡាញ់ ប៉ុន្តែប្រសិនបើផ្កាតែមួយទងបែរជាសំណាងអាក្រក់ទៅវិញ។ តាមជំនឿវាអាចនាំឱ្យអ្នកទទួលនោះទៅជាឈឺ ជាពិសេសឈឺហើយមិនងាយជាសះស្បើយ។
៥. ស្រោមដៃ

កាដូស្រោមដៃជាសំណាងមិនល្អ ដែលមានន័យថា អ្នកនឹងមានជម្លោះឈ្លោះប្រកែកគ្នា ឬបាត់បង់មិត្តភាពដែលជិតដិត។
៦. រូបសត្វក្ងោក

រូបសត្វក្ងោកឬស្លាបរបស់វា ត្រូវបានហាមប្រាមក្នុងការផ្តល់ជាអំណោយ ព្រោះវានឹងទាក់ទាញវេទមន្តងងឹត ឬថាមពលអាក្រក់ចូលក្នុងគ្រួសារ។
៧. ឆ័ត្រឬកញ្ចក់

ឆ័ត្រនិងកញ្ចក់ក៏ជាអំណោយដែលគ្មានសំណាងល្អផងដែរ ព្រោះវានឹងបង្កឱ្យមានការឃ្លាតឆ្ងាយពីគ្នា ឬដាច់ទំនាក់ទំនងតែម្ដង។
៨. វត្ថុធ្វើពីដែក

ប្រយ័ត្នចំពោះអំណោយដែលធ្វើពីលោហៈធាតុ ជាពិសេសវត្ថុដែលធ្វើពីសំណ។ តាមក្បួនហោរាសាស្ត្រទស្សន៍ទាយថានឹងមានអំពើអាក្រក់មកព័ទ្ធជុំជិត។
៩. កាបូប

ប្រសិនបើឱ្យកាបូបស្ពាយឬកាបូបលុយទៅនរណាម្នាក់ ចាំបាច់ត្រូវប្រាកដថា អ្នកដាក់កាក់យ៉ាងហោចណាស់មួយកាក់នៅខាងក្នុង។ ពុំនោះទេ អ្នកដែលទទួលនឹងមិនអាចរកស៊ីអ្វីឱ្យសមប្រកបឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ MENTALFLOSS
ចុចអាន៖ ក្នុងជីវិតគួរមានគ្រឿងអលង្ការទាំងនេះ ដើម្បីបង្កើនហុងស៊ុយនិងការពារពីភាពអវិជ្ជមានផ្សេងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


