ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថៃរំពឹងពីភាពប្រសើរឡើងវិញនៃការនាំចេញមកកម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាព
ក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើរបស់ថៃ Malee Group បានរំពឹងពីភាពប្រសើរឡើងវិញនៃការនាំចេញទំនិញមកកម្ពុជា ក្រោយមេដឹកនាំប្រទេសទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃពុធនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Malee Group លោក Ekarin Pinij បានមានប្រសាសន៍ថា ក្រុមហ៊ុនបាននាំចេញទឹកផ្លែឈើ និងផលិតផលទឹកដោះគោមកកាន់ប្រទេសកម្ពុជា ប៉ុន្តែប្រតិបត្តិការទាំងនេះ បានរងផលប៉ះពាល់ពីការបិទព្រំដែន។
ក្នុងបរិបទភាពតានតឹងព្រំដែន យោធាធៃបានសម្រេចបិទច្រកព្រំដែនគោកជាមួយកម្ពុជានៅខែមិថុនា ដោយបន្តអូសបន្លាយមកដល់បច្ចុប្បន្ន ខណៈកម្ពុជាប្រកាន់ជំហរបើកវិញ លុះត្រាំតែភាគីថៃ បើកជាមុន។ ការបិទនេះ រំពឹងថានឹងបង្កការខាតបង់ដល់អាជីវកម្មថៃប្រមាណ ១០០ ប៊ីលានបាត ឬ ៣,១ ប៊ីលានដុល្លារ គិតត្រឹមចុងឆ្នាំនេះ ប្រសិនបើគ្មានដំណោះស្រាយ។

ទោះយ៉ាងណាក្ដី លោក Ekarin បានជឿជាក់ថា ភាពតានតឹងរវាងប្រទេសជិតខាង គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានរបាយការណ៍ថា ពលរដ្ឋកម្ពុជាបច្ចុប្បន្ន មាននិន្នាការពហិការទំនិញថៃក៏ដោយ លោកបាននិយាយថា ផលិតផលថៃទទួលបានការស្រឡាញ់ចូលចិត្តយ៉ាងល្អពីអ្នកប្រើប្រាស់កម្ពុជា។
លោក Ekarin បានកត់សម្គាល់ថា ក្រុមហ៊ុននៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយនៅតែប្ដេជ្ញាប្រតិបត្តិការលើទីផ្សារ។
ក្រៅពីបញ្ហានៅកម្ពុជា លោកបានបន្ថែមថា ការបិទច្រកព្រំដែននៅមីយ៉ាន់ម៉ាមួយចំនួន ក៏បានប៉ះពាល់ដល់ការនាំចេញទៅកាន់ទីផ្សារនោះផងដែរ។ មុនកម្ពុជា និងថៃ ធ្លាក់ចូលទៅក្នុងភាពតានតឹងព្រំដែនចុងក្រោយ កម្ពុជារួមចំណែក ៤ ភាគរយ នៃការនាំចេញរបស់ក្រុមហ៊ុន Malee ខណៈមីយ៉ាន់ម៉ារួមចំណែក ១ ភាគរយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


