ព័ត៌មានជាតិ
ទិន្នផលផលិតអំបិលប្រចាំឆ្នាំ២០២០ កើនឡើងនិងមិនមានការនាំចូល
ថ្វីត្បិតការផលិតអំបិលតាមសហគមន៍និមួយៗធ្វើមិនបានគ្រប់ផ្ទៃដី នៃផែនការក៏ពិតមែន ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះឡើយ ហើយអំបិលដែលផលិតបានអាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសគ្រប់គ្រាន់។ នេះបើតាមការលើកឡើងរបស់ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត ។

លោក សុខ គឹមជឿន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះថា ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ២០២០ ផលិតបានត្រឹម ២,៨៥៧.២៣ ហិកតា និងមានក្រុមផលិតតែ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣ តោន និងបានចែកចាយជាបន្តបន្ទាប់ ហើយបានស្តុកទុកក្នុងឃ្លាំង ចំនួន ១២,៦០១.៥៧៣ តោន។

លោកប្រធានបានឲ្យដឹងទៀតថា ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើ ត្រូវបានបែងចែកជា ៦មណ្ឌល រួមមាន៖ ទី១-មណ្ឌលបឹងរូង១ ,ទី២-មណ្ឌលបឹងរូង២ ,ទី៣-មណ្ឌលសេះស , ទី៤-មណ្ឌលបឹងទូក ,ទី៥-មណ្ឌលត្រើយកោះ ,និង ទី៦-មណ្ឌលកំពង់ត្រាច។

ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត បានបន្ថែមថា ក្នុងឆ្នាំ២០២០ ទោះបីការផលិតអំបិលមិនបានគ្រប់ទំហំផ្ទៃដីសរុបក៏ពិតមែន តែទិន្នផលអំបិលមានការកើនឡើងលើសពីឆ្នាំ២០១៩ ហើយការផលិតអំបិលនេះ គឺសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស ដោយពុំមានការខ្វះខាត ថែមទាំងបានស្តុកទុកក្នុងឃ្លាំងដើម្បីត្រៀមបង្ការផ្គត់ផ្គង់បន្ត ដោយមិនបានទិញពីបរទេសមកស្តុកទុកឡើយ៕
អត្ថបទ ៖ សេង ណារិទ្ធ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


