ព័ត៌មានអន្ដរជាតិ
ថៃបន្តកំណត់តម្លៃហ្គាសចម្អិនម្ហូប ដើម្បីជួយប្រជាជនកាត់បន្ថយការចំណាយ
គណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពលថៃ បានសម្រេចចិត្តបន្តកំណត់តម្លៃឧស្ម័នឥន្ធនៈរាវ (ហ្គាស LPG) សម្រាប់ចម្អិនអាហារ ក្នុងតម្លៃ ៤២៣ បាត ( ១២,៣ ដុល្លារ) ក្នុងមួយធុង ១៥ គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការបន្តកំណត់តម្លៃហ្គាសនឹង នឹងមានសុពលភាពរហូតដល់ចុងខែមីនា ឆ្នាំក្រោយ។
រដ្ឋមន្ត្រីថាមពលថៃ លោក Pirapan Salirathavibhaga បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការបន្តកំណត់តម្លៃលក់រាយ ត្រូវបានផ្អែកលើតម្លៃ LPG លក់ដុំចេញពីរោងចក្រចម្រាញ់ ២០,៩ បាត/គីឡូក្រាម។
គួរគូសបញ្ជាក់ថា ការកំណត់តម្លៃថាមពលរបស់ថៃ ធ្វើឡើងទាំងសម្រាប់ប្រេងសាំង ហ្គាស និងអគ្គិសនី ក្រោមមូលនិធិប្រេងឥន្ធនៈ។ បើតាមលោក Pirapan រដ្ឋាភិបាលថៃបានកំណត់តម្លៃឧស្ម័ន LPG ១ឆ្នាំកន្លងទៅ ដើម្បីជួយប្រជាជនក្នុងការគ្រប់គ្រងការចំណាយការចំណាយប្រចាំថ្ងៃរបស់ពួកគេ ចំពេលដែលសេដ្ឋកិច្ចប្រទេសដើរអូសជើង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


