ព័ត៌មានអន្ដរជាតិ
ថៃកំណត់គោលដៅភ្ញៀវទេសចរអាស៊ាន និងមជ្ឈិមបូព៌ា ដើម្បីប៉ះប៉ូវភ្ញៀវពីចិន ដែលធ្លាក់ចុះ
ប្រទេសថៃកំណត់គោលដៅជំរុញការមកកម្សាន្ត និងការចំណាយទេសចរណ៍របស់ភ្ញៀវទេសចរមកពីតំបន់អាស៊ីអាគ្នេយ៍ និងមញ្ឈិមបូព៌ា ដើម្បីប៉ះប៉ូវការធ្លាក់ចុះនៃភ្ញៀវពីចិន ជុំវិញកង្វល់សុវត្ថិភាព និងបញ្ហាផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post (SCMP)។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Khiatpaibool បាននិយាយកាលពីថ្ងៃចន្ទថា៖ «ទីផ្សារមជ្ឈិមបូព៌ាគឺជាកត្តាជួយជំរុញប្រាក់ចំណូលពីទេសចរណ៍ ដោយបច្ចុប្បន្នមានកំណើនប្រហែល ១៧-១៨ ភាគរយ។ យើងត្រូវបង្កើនបរិមាណនៃការមកដល់ពីមជ្ឈិមបូព៌ា និងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍»។
ការនិយាយបែបនេះ ធ្វើឡើងក្រោយ TAT ទម្លាក់ការព្យាករភ្ញៀវទេសចរអន្តរជាតិប្រចាំឆ្នាំមកត្រឹម ៣៥ លាននាក់ ពី ៤០ លាននាក់ ដោយសារតែកម្សោយខ្លាំងជាងការរំពឹងទុកនៃចំនួនភ្ញៀវទេសចរចិន។ ដោយសារតែបញ្ហានេះ TAT បាននិយាយថា ចំណូលពីវិស័យទេសចរណ៍នឹងខកការរំពឹងទុក ៣ ទ្រីលានបាត ដោយទទួលបានត្រឹមតែ ២,៨ ទ្រីលានបាត (៨៦ ប៊ីលានដុល្លារ)។
ទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញថា ភ្ញៀវទេសចរចិនទៅលេងថៃនៅឆមាសទី ១ ឆ្នាំនេះ មានត្រឹមតែ ២,៣ លាននាក់ ដោយធ្លាក់ចុះពី ៣,៤ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កន្លងមក មានសេចក្ដីរាយការណ៍ថា ការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ ដែលបង្កជាក្ដីបារម្ភវិបត្តិទេសចរណ៍ថៃ ដោយសារតែកង្វល់សុវត្ថិភាព ពាក់ព័ន្ធនឹងការជួញដូរមនុស្ស សកម្មភាពសង្ស័យពាក់ព័ន្ធភេរវកម្ម គ្រោះរញ្ជួយដី ការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ភ្ញៀវ និងការប្រកួតប្រជែងពីប្រទេសទិសដៅទេសសចរណ៍ផ្សេងទៀតជាដើម។
លោកស្រី Thapanee បាននិយាយថា ការទាក់ទាញភ្ញៀវទេសចរចិននៅតែជាអាទិភាព ប៉ុន្តែទីភ្នាក់ងារខ្លួនកំពុងផ្តោតលើទីផ្សារផ្សេងទៀតផងដែរ រួមទាំងអូសេអានី និងអាស៊ីអាគ្នេយ៍ ដែលជាទីផ្សារសំខាន់សម្រាប់ជំរុញការមកដល់នៃភ្ញៀវ។
គួរគូសបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍ រួមចំណែកប្រហែល ១២ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។ គិតពីដើមឆ្នាំ មកដល់ថ្ងៃទី ៦ កក្កដា ថៃទទួលភ្ញៀវទេសចរអន្តរជាតិ ១៧,២ លាននាក់ ដោយធ្លាក់ចុះ ៥,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈវិស័យទេសចរណ៍ទាំងមូលបង្កើតប្រាក់ចំណូលប្រមាណ ៧៩៤,៧ ប៊ីលានដុល្លារ ក្នុងរយៈពេលដដែល។ នេះបើតាមការឱ្យដឹងរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


