កូវីដ-១៩
កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី
១. រោគសញ្ញាជំងឺកូវីដ-១៩

ស្ថានភាពអ្នកជំងឺកូវីដ-១៩នៅដំណាក់កាលដំបូង គឺមានអាការគ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ, ក្អកហើយឈឺកលើសពី៤ថ្ងៃ, តឹងច្រមុះ ឈឺក្បាល ព្រឺរងា ឬវិលមុខ, អាចមានអាការរមួលពោះ ក្អួតចង្អោរ ឬរាករូស, ពិបាកដកដង្ហើម, ឈឺតាមដងខ្លួន (ឈឺសាច់ដុំ ឬសន្លាក់) ,ទទួលទានអាហារមិនសូវបាន, បាត់បង់ក្លិន រសជាតិ, ភ្នែកឡើងក្រហម និងឡើងកន្ទួលលើស្បែក (រោគសញ្ញានេះមិនកើតមានលើអ្នកជំងឺទាំងអស់ឡើយ)។
រោគសញ្ញានៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ រួមមាន៖

ក្រោយឆ្លងរោគធ្ងន់ធ្ងរ អ្នកជំងឺកូវីដ-១៩ នឹងវិវត្តអាការកាន់តែយ៉ាប់ដោយពួកគេ ពិបាកដកដង្ហើម បាត់បង់ចំណង់អាហារស្ទើរមិនចង់ទទួលទានអ្វីសោះ ហើយឈឺចុកចាប់ក្នុងទ្រូងមិនបាត់ និងក្ដៅខ្លួនខ្លាំងលើស៣៨អង្សារសេ។
២. រោគសញ្ញកូវីដបំប្លែងខ្លួន

-បន្ទាប់ពីឆ្លងវីរុសបំប្លែងខ្លួនចន្លោះពី ៥ ទៅ ៨ ថ្ងៃ អ្នកជំងឺមានរោគសញ្ញាត្រឹមតែ ក្អក គ្រុនក្ដៅ និងអស់កម្លាំងប៉ុណ្ណោះ
-បន្ទាប់ពីប៉ុន្មានថ្ងៃនោះ អ្នកជំងឺអាច រាគរូស ឈឺបំពង់ក ពិបាកដកដង្ហើម និងឆាប់ហត់
-គ្រុនក្តៅចាប់ពី ៣៩-៤០ អង្សាសេ ក្នុងរយៈពេល ៤-៥ ថ្ងៃជាប់គ្នា
-បបូរមាត់ឡើងក្រហមឬស្ងួតប្រេះ ឬស្បែកមុខប្រែជាំ ឆាប់ខឹង គេងតិច និងបាត់បង់ចំណង់អាហារ
-ប្រសិនករណីធ្ងន់ធ្ងរ អ្នកជំងឺនឹងមានស្លេះស្អិតខ្លាំងនៅបំពង់ក កាន់តែពិបាកដកដង្ហើម ហើយពេលខ្លះអាចមានឈាមជាមួយស្លេះទៀតផង
-ក្នុងនោះ អ្នកដែលមានជំងឺធាត់និងទឹកនោមផ្អែម ប្រឈមហានិភ័យរោគសញ្ញាធ្ងន់ធ្ងរនៃកូវីដបំប្លែងខ្លួនថ្មីជាងអ្នកផ្សេង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NSH
ចុចអាន៖ ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


