ជីវិតកម្សាន្ដ
កក្រើកប្រទេស ថៃ ម្ដងទៀត ក្រោយហ្វេសបុករបស់ Tangmo កំពុងមានសកម្មភាពយ៉ាងរន្ថើន
គណនីទាំងពីរ របស់តារាសម្ដែងស្រី Tangmo Nida បានផ្ទុះឡើងម្ដងទៀត ព្រមជាមួយរូបថតចុងក្រោយ បង្ហោះលើ IG និងហ្វេសបុក ដោយនិយាយថា “យើងនឹងបើកដំណើរការ វីរភាពរបស់មិត្តជាទីស្រឡាញ់របស់យើង” ។

ក្រោយហេតុការណ៍នេះកើតឡើង មានមហាជនក្នុងប្រទេសថៃ កំពុងតែនាំគ្នាតាមដានលើទំព័រហ្វេសប៊ុក Happy Melon Patcharaveerapong របស់ tangmo បន្ទាប់ពីមានសកម្មភាពនូវរូបភាព ឃ្លីប និងរឿងរ៉ាវជាច្រើនត្រូវបានបង្ហោះ ភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នៃថ្ងៃមរណភាពរបស់នាង។ ប៉ុន្តែនៅវេលាម៉ោង ២ រំលងអធ្រាត្រ គេស្រាប់តែរកមិនឃើញទំព័រហ្វេសប៊ុករបស់របស់នាងទៅវិញ ដោយម្នាក់ៗនិយាយថាគណនីនឹងត្រូវបិទ។

រូបភាពដំបូង គឺមានមិត្តរបស់ tangmo និងនាង បានបង្ហោះលើហ្វេសបុកនាងថា “យើងនៅតែមិនទៅណា យើងនៅតែរង់ចាំការពិតចេញពីមាត់អ្នកទាំង៥ បើសិននៅតែមិននិយាយការពិត យើងនឹងបើកការពិតឲ្យគ្រប់គ្នាបានទទួលដឹងព្រមៗគ្នាថា មូលហេតុនៅលើទូក គឺជាអ្វី។ លុបទិន្នន័យទូរស័ព្ទ កុំគិតថា យកមកវិញមិនបានណាមិត្តសំឡាញ់”។

ក្រោយមក មិនបានប៉ុន្មានផង នៅលើគណនី Instagram “Melonmonsters” ដែលជា Instagram របស់នាង បានបង្ហោះសារដែរថា នេះគឺ Mo កុំទុក Mo ចោលអី! Mo នឹងបង្ហាញការពិត Mo មិនចង់បានអ្វីទេ។ ក្រៅពីក្ដីស្រឡាញ់ដែលអ្នករាល់គ្នា បានផ្ដល់ឲ្យ Mo នាពេលនេះ។
ចំណែកឯរូបភាពចុងក្រោយនេះ បង្ហាញនារីម្នាក់ងើបមុខឡើង បើកមាត់លានអណ្ដាតចេញ ហើយថ្នាំមួយគ្រាប់ធ្លាក់ចូលមាត់ រួមជាមួយនឹងការភ្ជាប់ Facebook ទៅកាន់ទំព័រមួយដែលមានឈ្មោះថា Happy Melon official ដែលទំព័រនេះបង្ហោះរូបភាពដបទឹកនៅលើទូក ជាមួយនឹងសារនោះបញ្ជាក់ថា “មិត្តសម្លាញ់អើយ ឈប់បង្កើតទម្លាប់លួចបន្លំ កុហកឥឡូវទៅ។ សូមតាមដានទំព័រនេះ យើងនឹងបង្ហាញព័ត៌មានទាំងអស់ នៅលើទំព័រនេះតែប៉ុណ្ណោះ។”

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា នរណាជាអ្នកនៅពីក្រោយរូបភាព និងសារទាំងអស់ដែលបង្ហោះនោះទេ ពីព្រោះគណនីរបស់តារាស្រីរូបនេះ បានប្រគល់ឲ្យប៉ូលិសតាំងពីថ្ងៃកើតហេតុមកម្ល៉េះ។ ក្នុងនោះដែរ ក៏មានពាក្យចចាមអារ៉ាមថា នាងនៅមិនទាន់ស្លាប់ទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃ្លិបវីដេអូរបស់ Tangmo បង្ហាញក្នុងពិធីកាន់ទុក្ខ ធ្វើឲ្យអតីតស្វាមីនាងយំខ្សោះខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


