ជីវិតកម្សាន្ដ
ក្រោយទៅដល់អាមេរិក Blackpink មិនបង្អង់យូរ ប្រញាប់ចូលរួមវេទិកាមនុស្សធម៌ជាមួយ UN
ក្រោយពេលទៅដល់អាមេរិក ក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink បានចូលរួមសកម្មភាពមនុស្សធម៌ និងសកម្មភាពសង្គមជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីជំរុញឱ្យសាធារណជននាំគ្នាការពារបរិស្ថាន និងលុបបំបាត់ការរើសអើងភេទ ភាពអត់ឃ្លាន និងភាពក្រីក្រ នៅជុំវិញពិភពលោក។

កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញាកន្លងទៅនេះ ក្រុម Blackpink និងកវីជនជាតិអាមេរិក Amanda Gorman បានបង្ហាញវត្តមាននៅក្នុងវេទិកាអង្គការសហប្រជាជាតិ ដើម្បីចូលរួមជំរុញសកម្មភាពសង្គមស្តីពីការប្រែប្រួលអាកាសធាតុ និងគោលដៅសកលផ្សេងទៀត ដែលរួមមាន ការសម្រេចនូវសមភាពយេនឌ័រ ការបញ្ចប់ភាពអត់ឃ្លាន និងភាពក្រីក្រ។

ថ្លែងតាមរយៈវីដេអូ សមាជិកទាំងបួននៃក្រុម Blackpink គឺជាអ្នកតស៊ូមតិរបស់អង្គការសហប្រជាជាតិសម្រាប់គោលដៅអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព និងជាសកម្មជនជំរុញប្រជាជនធ្វើយ៉ាងណាជួយកាត់បន្ថយការប្រើប្រាស់ថាមពលដើម្បីទប់ស្កាត់ការឡើងកម្ដៅផែនដី ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់អាកាសធាតុ, ការជ្រើសរើសផលិតផលក្នុងស្រុក និងការកាត់បន្ថយកាកសំណល់អាហារ។

ជាមួយនឹងប្រជាប្រិយភាពខ្លាំងក្លានៃក្រុម Blackpink មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ជឿជាក់ថា សកម្មភាព និងសំឡេងរបស់ក្រុមចម្រៀងមួយនេះ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិធីករក្នុងកម្មវិធីដែល BLACKPINK ឡើងសម្ដែងបទ “Shut Down” រងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


