Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការចាប់អារម្មណ៍រូបថតរបស់ J-Hope សមា ជិក BTS ក្នុងនាមជាទាហាន

បានផុស

នៅ

រូបថតថ្មីៗរបស់សមាជិកក្រុម BTS គឺ J-Hope កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណិត ខណៈដែលតារាប្រុសមើលទៅមានសុខភាពល្អ និងសប្បាយរីករាយ បន្ទាប់ពីលោកចូលបម្រើការងារទាហាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតរបស់ J-Hope ត្រូវបានចេញផ្សាយនៅថ្ងៃទី ២៥ ខែមេសា តាមរយៈគេហទំព័រដើមនៃបន្ទាយទាហាន ហើយបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។ នៅក្នុងរូបថតនោះ តារាប្រុសរូបនេះបានធ្វើដៃរូបបេះដូង ដែលមើលទៅមើលទៅពិតជារីករាយក្នុងឯកសណ្ឋានយោធារបស់លោក ។

នៅក្នុងរូបថតក៏បង្ហាញស្លាកឈ្មោះរបស់តារាចម្រៀងប្រុសដែលសរសេរថា “Jung Ho Seok” ហើយរូបថតទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណេតភ្លាមៗ ខណៈដែលពួកគេរីករាយដែលឃើញ J-Hope មើលទៅមានសុខភាពល្អ។

យ៉ាងណាមិញ J-Hope បានចូលរួមក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសកងទ័ពទី ៣៦ នៅ Wonju, Gangwon-do កាលពីថ្ងៃទី ១៨ ខែមេសា។ នៅថ្ងៃចូលបម្រើការងាររបស់លោក សមាជិក BTS ទាំងរបស់បានអមដំណើរ J-Hope ជាពិសេស រួមទាំង Jin ដែលបច្ចុប្បន្នកំពុងបំពេញមុខងារយោធាផងដែរ បានបង្ហាញខ្លួននិងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារា K-pop ទាំង ១០ រូប រកចំណូលបានច្រើនជាងគេពី Instagram

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម