ជីវិតកម្សាន្ដ
មហាជនកូរ៉េហួសចិត្តខ្លាំង ក្រោយ Seungri បង្អួតរូបភាពជប់លៀងហៅឈ្មោះ G-Dragon ឲ្យមកកម្ពុជា
ការលេចចេញនូវវីដេអូនៃព្រឹត្តិការណ៍មួយក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ ជាពិសេសដោយសារតែវត្តមានរបស់ Seungri ខណៈដែលនៅក្នុងវីដេអូមួយគេសង្កេតឃើញអតីតសមាជិក BigBang ឈរនៅលើឆាក ហើយនិយាយពាក្យថា “ថ្ងៃណាមួយ ខ្ញុំនឹងនាំ G-Dragon មកទីនេះ” មុនពេលផ្លុំទៀនលើនំខេក អបអរខួបកំណើតរបស់គាត់ក្នុងព្រឹត្តិការណ៍យ៉ាងគគ្រឹកគគ្រេង។

លើសពីនេះ តារាចម្រៀងកូរ៉េខាងត្បូងបានចូលរួមថតរូបជាមួយភ្ញៀវជាច្រើន ដោយក្នុងដៃមានកាន់ដំបងពន្លឺ BigBang និងរីករាយក្នុងបរិយាកាសជប់លៀងក្នុងបទចម្រៀង BigBang យ៉ាងឱឡារិក មិនត្រឹមតែប៉ុណ្ណោះ រូបលោកថែមទាំងទទួលការសាទរពីមនុស្សជាច្រើន រហូតធ្វើឲ្យប្រជាជនកូរ៉េមានហួសចិត្តនិងប្រតិកម្មយ៉ាងខ្លាំង។
បន្ទាប់ពីឃើញរូបថតនិងវីដេអូនេះ អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិយ៉ាងព្រោងព្រាតក្នុងន័យមិនពេញចិត្តវត្តមាន Seungri នៅក្រៅប្រទេសនោះទេ។ ក្នុងនោះទស្សនិកជនជាច្រើនជាច្រើនបានបញ្ចេញមតិខុសៗគ្នាថា ”គាត់មិនទាន់បានរៀននូវមេរៀនថ្មីទេមើលទៅ ទើបហ៊ានចេញក្រៅប្រទេស ហើយបង្ហាញរូបភាពសប្បាយឥតក្រែងចិត្តជនរងគ្រោះទាល់តែសោះ”, សឹងមិនជឿថា គាត់ចូលរួមកម្មវិធីនេះនៅប្រទេសកម្ពុជាទាល់តែសោះ” “សូមកុំភ្លេចរឿងក្តី Burning Sun’, “G-Dragon ត្រូវប្តឹងដែល Mention ឈ្មោះគាត់, “ខ្ញុំពិតជារន្ធត់ចិត្តណាស់ គាត់នៅតែមានអ្នកគាំទ្រនៅក្នុងវីដេអូ”។

ទោះយ៉ាងណាក៏ដោយ មិនមែនមានតែទស្សនិកជននៅប្រទេសកូរ៉េនោះទេ ដែលប្រតិកម្មជាមួយ Seungri សូម្បីតែនៅប្រទេសកម្ពុជាឯណេសវិញ ក៏មានមនុស្សមួយចំនួនហាក់មិនពេញចិត្ត និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសមាជិក BigBang នៅតែសប្បាយរីករាយគ្មានទុកព្រួយ ឬមានអារម្មណ៍ថាខុសឆ្គងសូម្បីតែបន្តិចណាឡើយ។
សូមរម្លឹកដែរថា កាលពីខែមករា ឆ្នាំ ២០២០ Seungri ត្រូវបានតុលាការចោទប្រកាន់ចំនួន៩ករណី រួមទាំងអំពើពេស្យាចារ, ការចែកចាយរូបភាពអាសអាភាស, ការកេងបន្លំ និងការលេងល្បែងខុសច្បាប់ជាអន្តរជាតិ ហើយត្រូវបានសម្រេចជាប់ពន្ធនាគារ ៣ឆ្នាំ។ បន្ទាប់មកលោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ហើយតុលាការយោធាជាន់ខ្ពស់ក៏សម្រាលទោសមកនៅត្រឹម រយៈពេល ១ ឆ្នាំ ៦ ខែ។ ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចេញមុខប្រតិកម្មភ្លាមៗ ដោយមើលឃើញថា ការដាក់ទណ្ឌកម្មដែលលោកទទួលបានគឺស្រាលពេក មិនសមនឹងកំហុសដែលខ្លួនប្រព្រឹត្តឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រក្រុម BigBang ស្រងាកចិត្តខ្លាំង ក្រោយលេចមុខ Seungri មកកម្ពុជាស្ងាត់ៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


