ជីវិតកម្សាន្ដ
កម្ពុជា សម្រេចចិត្តដកខ្លួនជាម្ចាស់ផ្ទះភ្លាមៗ និងលែងប្រកួតក្នុងកម្មវិធី Miss Grand International ទៀតហើយ
កាលពីថ្មីៗនេះ ផេកផ្លូវការរបស់កម្មវិធីលំដាប់ពិភពលោក Miss Grand International បានប្រកាសដំណឹងដ៏គួរឲ្យសោកស្ដាយមួយ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរម្ចាស់ផ្ទះ។ នៅក្នុងនោះ MGI បានប្រកាសថា ប្រទេសកម្ពុជាលែងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International ទៀតហើយ។
ចំណែកឯមូលហេតុនោះ គេបានដាក់ថា ក្រុមការងាររបស់ប្រទេសកម្ពុជា គឺមិនបានធ្វើកម្មវិធីនេះបន្ដទៀតនោះទេ ហើយត្រូវដកខ្លួនភ្លាមៗ។ មិនតែប៉ុណ្នោះ គេបានផ្ទេរសិទ្ធធ្វើជាម្ចាស់ផ្ទះនេះ ឲ្យទៅកាន់ប្រទេសថៃវិញ ដែលនឹងប្រារព្ធធ្វើកម្មវិធីចាប់ពីថ្ងៃទី០៧ ខែតុលា ខាងមុខនេះ តទៅ។

ជាមួយគ្នានេះ ផេកផ្លូវការរបស់កម្ពុជាបានប្រកាសដំណឹងថា កម្ពុជាដកខ្លួនចេញ ព្រោះតែខាង MGI មិនគោរពសិទ្ធកម្ពុជាដែលជាម្ចាស់ផ្ទះ ទើបធ្វើឲ្យយើងផ្ដាច់ខ្លួនចេញ លែងប្រកួតតែម្ដង។

យោងទៅតាមសេចក្ដីប្រកាសជាផ្លូវការ ដែលត្រូវបានបង្ហោះនៅក្នុងផេក Miss Grand Cambodia បានរៀបរាប់ដូចខាងក្រោម៖
ពួកយើងមានការសោកស្ដាយ ក្នុងការជូនដំណឹងថា Miss Grand Cambodia បានផ្ដាច់កុងត្រាជាមួយនឹង Miss Grand International ហើយ ដោយយោងតាមក្រុមការងារ Miss Grand International មិនមានការគោរពចំពោះកម្ពុជាដែលជាម្ចាស់ផ្ទះ និងមិនមានការសហការជាមួយក្រុមការងារខាងកម្ពុជាយើង។
គួរបញ្ជាក់ឲ្យដឹងដែរថា លោក Nawat Itsaragrisil គឺជាម្ចាស់កម្មវិធីមួយនេះ ហើយប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ ផ្ទុយទៅវិញ ក្រុមការងារតំណាងឲ្យកម្ពុជា បានដកខ្លួនចេញពីការប្រារព្ធកម្មវិធីនេះ។ ចំណែកឯ បញ្ហារផ្ទៃក្នុងយ៉ាងណានោះ មហាជនពិតជាមានការខកចិត្ត និងខឹងសម្បារចំពោះ MGI មែនទែន ដល់ថ្ងៃប្រកួតហើយ បែរជាមានការរកាំរកុះមិនគោរពសិទ្ធម្ចាស់ផ្ទះ ដែលធ្វើឲ្យកម្ពុជាឈានដល់ការសម្រេចចិត្តដកខ្លួនចេញ។

យ៉ាងណាមិញ បវរកញ្ញាដែលគ្រងមកុដ តំណាងឲ្យប្រទេសកម្ពុជានៅក្នុង ឆ្នាំ២០២៤ នេះគឺ កញ្ញា ប៊ី សុធារី ដែលរូបនាងមានរូបសម្បត្តិស្រស់ស្អាត និងសមត្ថភាពគ្រប់គ្រាន់ ដែលនឹងត្រូវទៅប្រកួតដណ្ដើមយកមកុដជា Miss Grand International នៅប្រទេសថៃ ប៉ុន្ដែគួរឲ្យសោកស្ដាយ កម្ពុជាលែងចូលរួមប្រកួតតទៅទៀតហើយ៕
ប្រភព៖ Miss Grand International





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


