ជីវិតកម្សាន្ដ
ស្គាល់គ្នា១៧ឆ្នាំ តារាសម្ដែង Kang Eun Bi ប្រកាសរៀបការជាមួយមិត្តប្រុសហើយ
កាលពីថ្ងៃទី ០៦ ខែមីនា តារាសម្ដែង Kang Eun Bi បានប្រាប់ព័ត៌មានអំពីអាពាហ៍ពិពាហ៍របស់នាងតាមរយៈ Instagram ដោយធ្វើការរៀបរាប់យ៉ាងលម្អិតអំពីមិត្តប្រុសដែលនាងបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។
តារាស្រីរូពនេះ បានសរសេរក្នុងថ្ងៃនេះថា «ប្រហែលឆ្នាំ ២០០៨ នៅពេលដែលខ្ញុំមានអារម្មណ៍បាត់បង់ ខ្ញុំបានជួបមនុស្សម្នាក់ដែលផ្លាស់ប្តូរខ្ញុំទៅជាមនុស្សវិជ្ជមានជាងនេះ ហើយវាធ្វើឲ្យខ្ញុំគិតថា ប្រហែលជាអនាគតដ៏ឆ្ងាយ ខ្ញុំប្រហែលជាអាចបង្កើតគ្រួសារដ៏កក់ក្តៅជាមួយពួកគេបាន»។
នាងបាននិយាយបន្តទៀតថា «មនុស្សម្នាក់នោះបាននៅក្បែរខ្ញុំ ការពារខ្ញុំ ហើយរង់ចាំដោយអត់ធ្មត់ ដូចជាដើមឈើដ៏រឹងមាំ ជួយខ្ញុំរកកន្លែងសុវត្ថិភាពនៅក្នុងខ្លួន។ បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់រយៈពេល ១៧ ឆ្នាំ ទីបំផុតពួកយើងបានសម្រេចចិត្តរៀបការជាមួយគ្នា»។
តារាស្រីវ័យ៣៨ឆ្នាំ ក៏បានចែករំលែកព័ត៌មានលម្អិតខ្លះៗអំពីអាពាហ៍ពិពាហ៍របស់នាងផងដែរ ដោយបានសរសេរថា ពួកគេរៀបចំគម្រោងអាពាហ៍ពិពាហ៍យ៉ាងលម្អិតបំផុតនិងបានស្រុះស្រួលគ្នាមុននឹងរៀបចំពិធីឡើងមក។ នាងក៏បានព្រលយទៀតថា ការរៀបការរបស់ពួកគេដូចជាការចាប់ផ្តើមណាត់ជួបគ្នាម្តងទៀត ហើយចុងក្រោយគូស្នេហ៍នេះនឹងរៀបការនៅថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥។
គួរបញ្ចាក់ដែរថា Kang Eun Bi បានបង្ហាញខ្លួនជាតារាសម្តែងក្នុងឆ្នាំ ២០០៥ ជាមួយនឹងខ្សែភាពយន្ត “Wet Dreams 2” ។ បន្ទាប់មកនាងបានបន្តសម្តែងក្នុងផលិតកម្មជាច្រើនរួមមាន ‘Rainbow Romance’, ‘The Vineyard Man’, ‘My Too Perfect Sons’ និងរឿងជាច្រើនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


