ព័ត៌មានអន្ដរជាតិ
រថយន្តដឹកសិស្សធ្លាក់ពីលើច្រាំងថ្មនៅកូឡុំប៊ី ស្លាប់មនុស្ស១៧នាក់
យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកសិស្សសាលាបានធ្លាក់ពីលើច្រាំងថ្មចោទនៅក្នុងតំបន់ជនបទមួយនៃភាគខាងជើងប្រទេសកូឡុំប៊ី កាលពីយប់ថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អភិបាលខេត្ត Antioquia លោក Andrés Julián បានបង្ហោះនៅលើបណ្ដាញសង្គម X ថា គ្រោះថ្នាក់នេះបានកើតឡើង ខណៈពេលដែលរថយន្តក្រុងកំពុងធ្វើដំណើរពីទីក្រុង Tolú ជាប់សមុទ្រការីប៊ីន ទៅកាន់ទីក្រុង Medellín សម្រាប់ដំណើរកម្សាន្តរបស់សាលា។
លោកអភិបាលខេត្តបានបន្ថែមថា រថយន្តក្រុងនោះកំពុងដឹកសិស្សានុសិស្សមកពីវិទ្យាល័យ Antioqueño ដែលបានប្រារព្ធពិធីបញ្ចប់ការសិក្សារបស់ពួកគេនៅឯឆ្នេរខ្សាច់។
ភ្នាក់ងារសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលនេះ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងស្រង់សាកសព ចំណែកឯអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ត្រូវបានដឹងភ្លាមៗនៅឡើយទេ។
លោក Julián បាននិយាយដោយសម្តែងការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះថា «នេះជាដំណឹងដ៏សោកសៅបំផុតសម្រាប់សហគមន៍ទាំងមូលក្នុងអំឡុងខែធ្នូនេះ»។
គ្រោះថ្នាក់ចរាចរណ៍កើតមានច្រើននៅក្នុងតំបន់ភ្នំរបស់ប្រទេសកូឡុំប៊ី ដែលផ្លូវកោង និងច្រាំងថ្មដ៏ចោតបង្កហានិភ័យធ្ងន់ធ្ងរ ជាពិសេសសម្រាប់រថយន្តក្រុង និងយានយន្តធុនធ្ងន់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


