ព័ត៌មានអន្ដរជាតិ
បេក្ខជនបោះឆ្នោតថៃ ក៏ស្ថិតក្នុងចំណោមអ្នកដែលពាក់ព័ន្ធក្រុមគ្រឿងញៀននិង Scammer ដែរ
ក្រោយផ្ទុះរឿងអាស្រូវនៃអ្នកនយោបាយថៃនិងសមាជិកសភាចំនួន១០រូប មានជាប់ពាក់ព័ន្ធនឹងក្រុម Scammer, ល្បែងអនឡាញនិងក្រុមជួញដូរគ្រឿងញៀនដែលទម្លាយដោយក្រសួងយុត្តិធម៌នោះ ពេលនេះរដ្ឋាភិបាលទីក្រុងបាងកក បញ្ជាក់ថា ឈ្មោះរបស់អ្នកទាំងនោះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗ។

យ៉ាងណា ដ្បិតតែមិនទាន់ប្រកាសឈ្មោះមែន ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម Chaichanok Chidchob អះអាងថា ក្នុងចំណោមនោះ ក៏មានបេក្ខជនដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតដែរ។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសៅរ៍ទី១០ខែមករាឆ្នាំ២០២៦ លោករដ្ឋមន្ត្រីមិនទាន់ទម្លាយឈ្មោះអ្នកដែលជាប់ពាក់ព័ន្ធគឺព្រោះតែមិនទាន់ប្រមូលព័ស្តុតាងបានគ្រប់១០០% ប៉ុន្តែបច្ចុប្បន្នមានព័ស្តុតាងរឹងមាំច្រើនហើយ រួមទាំងប្រវត្តិនៃប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។
ក្រោយពេលប្រកាសឈ្មោះ អាជ្ញាធរនឹងពង្រីកការស៊ើបអង្កេត ដើម្បីរកមន្ត្រីបន្ថែមទៀត ដែលសង្ស័យជាប់ពាក់ព័ន្ធក្រុម Scammer, ល្បែងអនឡាញនិងក្រុមជួញដូរគ្រឿងញៀន។
មុននេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ Rutthaphon Naowarat ក៏ប្រកាសដែរថា ឆាប់ៗ នឹងមានការវាយឆ្មក់ហើយចាប់ខ្លួនអ្នកទាំង១០ ក្នុងប្រតិបត្តិការរបស់ប៉ូលិសថៃ សហការជាមួយប៉ូលិស Cyber។
អាជ្ញាធរថៃសន្និដ្ឋានថា លុយដែលបានមកពីសកម្មភាពខុសច្បាប់ទាំងនេះ គឺត្រូវបានយកមកប្រើប្រាស់ដើម្បីទិញសន្លឹកឆ្នោត ជួយដល់បក្សនយោបាយ ឬបេក្ខជនមួយចំនួន ដើម្បីឲ្យពួកគេមានអំណាច និងការពារអាជីវកម្មខុសច្បាប់ទាំងនោះវិញនៅពេលក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


