ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវអះអាងថា ឧស្សាហ៍ហូបផ្សិតអាចកាត់បន្ថយហានិភ័យជំងឺមហារីកបាន ៤៥ ភាគរយ
ការសិក្សាស្រាវជ្រាវបង្ហាញថា ការបន្ថែមផ្សិតចូលក្នុងរបបអាហារប្រចាំថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជំងឺមហារីករដ្ឋ Penn សហរដ្ឋអាមេរិក បានវិភាគលើការសិក្សាចំនួន ១៧ អំពីជំងឺមហារីកនិងការទទួលទានផ្សិតដែលបោះពុម្ពផ្សាយចាប់ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ២០២០ ហើយបានរកឃើញថា ការបរិភោគផ្សិតត្រឹមតែ ១៨ ក្រាម អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីករហូតដល់ ៤៥ ភាគរយ។

រីឯការសិក្សាជាច្រើនពីមុនៗ បានអះអាងដែរថា ការទទួលទានផ្សិតនឹងនាំឱ្យមានការថយចុះហានិភ័យនៃជំងឺមហារីករួមមាន ជំងឺមហារីកក្រពេញប្រូស្តាត មហារីកមាត់ស្បូន និងមហារីកសុដន់។
លោក Richie សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខភាពសាធារណៈនិងឱសថសាស្ត្រនៅវិទ្យាស្ថានមហារីករដ្ឋ Penn មានប្រសាសន៍ថា “ការរកឃើញទាំងអស់ផ្តល់នូវភស្តុតាងថា ផ្សិតអាចការពារប្រឆាំងនឹងជំងឺមហារីក” ។ បន្ថែមពីលើនោះ ទោះបីយើងញ៉ាំវាច្រើនក៏ដោយ ក៏មិនបង្កហានិភ័យអ្វីដែរ ហើយអត្រាកើតមហារីកនៅតែថយចុះ។

ផ្សិតជាប្រភពដ៏ល្អនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអ្នកជំនាញបានទទួលស្គាល់ជាយូរមកហើយ។ វាមានប្រវត្តិប្រើជាឱសថនៅតំបន់អាស៊ីពីអតីតកាល ប៉ុន្តែអត្ថប្រយោជន៍សុខភាពថ្មីៗរបស់វាទើបតែរកឃើញក្នុងប៉ុន្មានទសវត្សនេះទេ។
ការសិក្សាជាច្រើនបង្ហាញថា ផ្សិតអាចជួយប្រឆាំងនឹងការរលាក ក៏ដូចជាប្រឆាំងនឹងការសាយភាយជាតិគីមីបានយ៉ាងល្អ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ផ្សិតមានផ្ទុកសារធាតុ ergothioneine ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកដែលអាចសំយោគដោយខ្លួនឯងបាននៅក្នុងរាងកាយមនុស្ស។ បន្ថែមពីលើសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ វាអាចជួយការពារប្រឆាំងនឹងភាពតានតឹងផងដែរ។

ការទទួលទានផ្សិត ៣ ដងឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នាំឱ្យហានិភ័យជំងឺមហារីថយចុះ ១៧ ភាគរយ បើធៀបនឹងអ្នកដែលញ៉ាំផ្សិតតិចជាងម្តងក្នុងមួយសប្តាហ៍។ ផ្សិតប្រមូលផ្តុំជាមួយនឹងប្រូតេអ៊ីនប្រឆាំងនឹងជំងឺមហារីកហៅថា interferon alpha អាចកាត់បន្ថយការលូតលាស់កោសិកាមហារីកប្លោកនោម និងក្រពេញប្រូស្តាតចំពោះអ្នកជំងឺរហូតដល់ ៧៥ ភាគរយ។ នេះបើតាមការសិក្សាដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ New York កាលពីឆ្នាំ ២០០៩។
ទោះយ៉ាងណា ផ្សិតខ្លះមិនមានគុណប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិេសសផ្សិតមួយចំនួនអាចឱ្យនាំអ្នកទទួលទានពុលស្លាប់បាន ដូច្នេះត្រូវប្រយ័ត្នចំពោះផ្សិតដែលមិនស្គាល់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿងទាំងនេះ
ចុចអាន ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


