ព័ត៌មានអន្ដរជាតិ
វីដេអូទាហាននាវាឥណ្ឌូណេស៊ីដែលលិចស្លាប់ទាំងអស់ច្រៀងបទ«លាហើយ»
កាលពីល្ងាចមិញនេះមានលេចចេញវីដេអូខ្លីមួយដែលសមាជិកទាហាននាវាជើងទឹកប្រទេសឥណ្ឌូណេស៊ីដែលបានលិចក្នុងសមុទ្របាត់បង់ជីវិតទាំងអស់នោះបាននាំគ្នាច្រៀងយ៉ាងសប្បាយរីករាយនៅលើនាវា។

វីដេអូច្រៀងជុំគ្នាយ៉ាងសប្បាយរីករាយនេះត្រូវបានថតមួយសប្តាហ៍ មុនពេលនាវា KRI Nanggala 402 បានលិចទៅក្នុងបាត់សមុទ្រដែលមានសមាជិកមួយចំនួនក្នុងចំណោមសមាជិកនាវាទាំង៥៣នាក់ដែលបានបាត់បង់ជីវិតបាននាំគ្នាច្រៀងបទ«Sampai Jumpa»ជាភាសាឥណ្ឌូណេស៊ី ដែលមានន័យថា «លាហើយ»។
មេបញ្ជាការទាហានជើងទឹកឥណ្ឌូណេស៊ីលោក Heri Oktavian ក៏ស្ថិតក្នុងចំណោមអ្នកច្រៀងទាំងនោះដែរដែលនៅជុំវិញអ្នកលេងហ្គីតាម្នាក់។
ក្រុមនាវឹកបានច្រៀងថា ៖«ទោះបីជាខ្ញុំមិនទាន់ត្រៀមខ្លួនដើម្បីបាត់បង់អ្នក ក៏ខ្ញុំមិនទាន់ត្រៀមខ្លួនដើម្បីរស់នៅដោយគ្មានអ្នកដែរ។ ខ្ញុំសូមជូនពរអ្នកឲ្យទទួលបានអ្វីដែលល្អបំផុត»។
អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី លោក Djawara Whimbo បានប្រាប់ថា វីដេអូនេះត្រូវបានថតនៅពេលមានការជួបជុំលាមេបញ្ជាការចាស់ ហើយមេញ្ជាការនៃកងទ័ពនាវាមុជទឹកដែលបានលិចនោះទើបចូលកាន់តំណែងកាលពីដើមខែមីនា។
សូមបញ្ជាក់ថា នាវាមុជទឹកដែលផលិតនៅប្រទេសអាល្លឺម៉ង់ ជានាវាមួយក្នុងចំណោមនាវាមុជទឹក៥គ្រឿងរបស់ប្រទេសឥណ្ឌូណេស៊ី បានបាត់ខ្លួនកាលពីថ្ងៃព្រហហ្បតិ៍សប្តាហ៍មុន ខណៈនាវានេះគ្រោងនឹងធ្វើសមយុទ្ធមុជទឹកមែនទែននៅថ្ងៃអាទិត្យឯសមុទ្រកោះបាលី។
កាលពីថ្ងៃអាទិត្យ ទី២៥ ខែមេសា ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ខ្លួនបានរកឃើញបំណែកនាវានោះដែលមានជម្រៅក្រោមទឹកប្រហែលជា៨០០ម៉ែត្ររ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


