ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដទ្រង់ទ្រាយធំបំផុត ក្នុងនាវាពិឃាត កូរ៉េខាងត្បូង
យោធារបស់ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដោយបុគ្គលិកជាង ៨០ ភាគរយនៅលើនាវាពិឃាតមួយគ្រឿង ដែលកំពុងល្បាតប្រឆាំងនឹងចោរកម្មតាមសមុទ្រក្នុងឈូងសមុទ្រអាដេន បានធ្វើតេស្តវិជ្ជមាន។

នាវាចម្បាំងនេះ បានចាកចេញពីប្រទេសកូរ៉េខាងត្បូង ដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន កាលពីខែកុម្ភៈ។
ថ្វីបើការឆ្លងចំនួន ២៤៧ ករណី មិនត្រូវបានផ្សារភ្ជាប់ទៅនឹងករណីឆ្លងក្នុងសហគមន៍ថ្មីៗក៏ដោយ ប៉ុន្តែការរកឃើញនេះ បានកើតឡើងចំពេលកូរ៉េ កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។

កាលពីថ្ងៃអាទិត្យទី១៨ខែកក្កដា កូរ៉េខាងត្បូង បានរាយការណ៍ការឆ្លងកូវីដថ្មី ចំនួន១,២៥២ករណី។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា មានតែ៥០នាក់ប៉ុណ្ណោះក្នុងចំណោមបុគ្គលិក ៣០១ នាក់ដែល ធ្វើតេស្តអវិជ្ជមាន នៅក្នុងការផ្ទុះឡើងដំបូងដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី ១៥ ខែកក្កដា។

អាជ្ញាធរ បានចាប់ផ្តើមប្រតិបត្ដិការ ដើម្បីនាំពួកគេមកផ្ទះវិញ ខណៈពេលដែលក្រុមការងារជំនួស នឹងបើកនាវានេះត្រឡប់មកប្រទេសវិញ។
គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងកូវីដចំនួន ១៧៩,២០៣ ករណីនិងមានអ្នកស្លាប់ចំនួន ២.០៥៨ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ បញ្ជាឲ្យបិទកន្លែងមានហានិភ័យឆ្លងកូវីដខ្លាំងនៅ ភូកេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


